សាលាបឋមសិក្សា១កន្លែង ស្ថិតក្នុងតំបន់ដាច់ស្រយ៉ាល ទទួលបានអគារសិក្សាថ្មីសម្រាប់សិស្សរៀនសូត្រ

2025/06/24 12:24:39 am        178

កំពង់ស្ពឺ ៖ សាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ដែលជាតំបន់ដាច់ស្រយ៉ាលមួយ ទទួលបានអគារមួយខ្នង ត្រូវបានបញ្ចុះ បឋមសិលាសាងសង់ ជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ដែលបានកំពុងចូលរួមចំណែកបង្កើតបរិយាកាស នៅក្នុងការអភិវឌ្ឍវិស័យ អប់រំជាមួយរាជរដ្ឋាភិបាល។ 

​ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក លើកឡើងនៅក្នុងពិធីបញ្ចុះបឋមសិលា កសាងអគារសាលាបឋមសិក្សាសំរោង ស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍធនធានមនុស្ស គឺជាការកត្តាចំាបាច់មិនអាចខ្វះបាន នៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន ដោយរាជរដ្ឋាភិបាលនៅតែចាត់ទុកជាវិស័យអាទិភាព បាននិងកំពុងបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះ បណ្តាលគ្រប់កម្រិត ដើម្បីបង្កើតបរិយាកាសល្អ សម្រាប់ការសិក្សាពេញមួយជីវិត។

ឯកឧត្តម បន្តថា ជាក់ស្តែងការចូលរួមសាងសង់អគារមួយខ្នង មាន៣បន្ទប់ ជូនដល់សាលាបឋមសិក្សាសំរោង ដែលជាតំបន់ ដាច់ស្រយ៉ាលមួយនៅក្នុងស្រុកឱរ៉ាល់ តាមរយៈនៃការស្នើសុំរបស់អាជ្ញាធរ ជាពិសេសពីលោកនាយកសាលាបឋមសិក្សាសំរោងផ្ទាល់ ឯកឧត្តមក៏បានបរិច្ចាគថវិកា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅថ្នាក់មូលដ្ឋាន ព្រោះវិស័យ អប់រំនេះ រាជរដ្ឋាភិបាលបានចាត់ទុកជាទ្រព្យរបស់ជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច, លើកកម្ពស់តម្លៃវប្បធម៌, និងបង្កើតគំនិត ថ្មីៗ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានព្រះរាជបន្ទូលថា វិស័យពុទ្ធចក្រនិងអាណាចក្រ គឺដើរទន្ទឹមគ្នាមិនអាចខ្វះបាន បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនានៅកម្ពុជា កំពុងរីក ចម្រើនយ៉ាងខ្លាំងក្លា បន្ទាប់ពីព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានកម្ទេចដោយសាររបបប្រល័យពូជ សាសន៍ប៉ុលពត។ ចំណែកអាណាចក្រវិញ ក៏មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាក់ស្តែងនៅតាមជនបទបានកំពុងរីកចម្រើនយ៉ាង ខ្លាំងដូចជា ជុំវិញវិស័យអប់រំនេះជាដើម ពីគ្មានសាលារៀន មកមានសាលារៀន និងមានអគារល្អៗកើតឡើងព្រោងព្រាត ដែល សមិទ្ធផលទាំងនេះបានកើតចេញពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្នុងថ្ងៃនេះដែរ ឯកឧត្តម តាំង សុខឃី និងក្រុមការងារ, ជុំវិញបណ្តឹងព្រំដែនខ្មែរក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការអន្តរជាតិ ICJ របស់រាជរដ្ឋាភិបាលកម្ពុជា, ក្នុងនាមឯកឧត្តម និងក្រុមការងារ, បានប្រកាសគាំទ្រពេញទំហឹង ចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា នៅលើបញ្ហាព្រំ- ដែន ដែលកំពុងកើតឡើង ដើម្បីទទួលយុត្តិធម៌ និងបញ្ចប់នូវគំនិតឈ្លានពានបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនពីប្រទេសជិតខាង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm