កាកបាទក្រហមកម្ពុជាប្រជុំពិគ្រោះយោបល់ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១- ២០៣០

2025/06/24 12:40:49 am        158

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៍ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិតិ្តយស និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៣ ខែមិថុនា ២០២៥នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្រ្ត២០២១-២០៣០ របស់ខ្លួន ដោយអញ្ជើញចូលរួមពីលោកស្រី កាទ្រីន ក្លាសិន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិប្រចាំកម្រងប្រទេស «កម្ពុជា-ឡាវ-ថៃ-វៀតណាម» នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានមានប្រសាសន៍ថា ការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១- ២០៣០ របស់ កាកបាទក្រហមកម្ពុជា នាថ្ងៃនេះ គឺដើម្បីពិនិត្យមើល វឌ្ឍនភាព, សមិទ្ធផលសម្រេចបាន, បញ្ហាប្រឈមនានា ព្រមទាំងក្តាប់ឱ្យបានយ៉ាងស៊ីជម្រៅ នូវកិច្ចការគន្លឹះ និងមេរៀននានា ក្នុងរយៈពេលនៃការអនុវត្តឆ្នាំ ២០២១ មកដល់៥ខែ ដើមឆ្នាំ២០២៥ កន្លងមក ទុកជាមូលដ្ឋានគ្រឹះនៃការដាក់ចេញជាអនុសាសន៍ ដល់ប្រតិបត្តិការបន្តក្នុងឆ្នាំ ២០២៦-២០៣០ ខាងមុខនេះ ឱ្យបានសមស្របទៅនឹង សភាពការណ៍វិវត្តន៍ថ្មីៗ តម្រូវការថ្មី នៃនវានុវត្តមនុស្សធម៌ ព្រមទាំងបន្ស៊ីជាមួយនឹងអាទិភាពរបស់ជាតិ ពោលគឺយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងលើកកម្ពស់ផលទទួលបានជាលក្ខណៈយូរអង្វែង។

លោកជំទាវឱ្យដឹងទៀតថាមានវត្តមានក្នុងកិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ គឺសុទ្ធតែអ្នកដឹកនាំ និងជាប្រតិបត្តិករដ៏សកម្ម និង ជាតួអង្គដ៍សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្ត ២០២១-២០៣០ របស់ កក្រក ដែលបានបន្ស៊ីជាមួយយុទ្ធសាស្រ្ត ២០៣០ របស់សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដែលសម្របជាមួយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបន្តថា ក្នុងរយៈពេល៥ឆ្នាំដំបូងនៃយុទ្ធសាស្ត្រនេះគឺពី ឆ្នាំ ២០២១-២០២៥ កាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងប្រមូលផ្តុំកម្លាំងមនុស្សធម៌ កៀរគររកមូលនិធិបំផុសកម្លាំងស្ម័គ្រចិត្ត ចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលបានកើតមានឡើងមានដូចជា វិបត្តិសាកលបង្កដោយជំងឺកូវីដ១៩ បញ្ហាប្រឈមជាសាកលយ៉ាងស្រួចស្រាវ បង្កដោយការប្រែប្រួលអាកាសធាតុ សង្គ្រាម និងជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃ នៅតាមតំបន់មួយចំនួន ការកើតមានជំងឺរាតត្បាតថ្មីៗ ខាងផ្នែកសុខភាព ដែលកើតចេញពីជំងឺមិនឆ្លងជាដើម។

ក្នុងឱកាសនៃការបិទកិច្ចប្រជុំនេះដែរ លោកស្រី កាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេស «កម្ពុជា ឡាវ ថៃ វៀតណាម» បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ពិតជាមានយុទ្ធសាស្ត្រ ដែលមានភាពបន្ស៊ីទៅនឹងយុទ្ធសាស្ត្រសហព័ន្ធ និងដើរទាន់សភាពការណ៍ ដែលកើតឡើងបច្ចុប្បន្ន។ ក្នុងរយៈពេល៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រ គឺ កក្រក ពិតជាបានខិតខំប្រឹងប្រែង បំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបានយ៉ាងល្អ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ហើយពេលនេះ គឺជាពេលដ៏ល្អ ដែល កក្រក មានផែនការយ៉ាងល្អិតល្អន់ ក្នុងការពិនិត្យសារឡើងវិញ ក្នុងការអនុវត្តយុទ្ធសាស្ត្រ៥ឆ្នាំកន្លងមក ហើយនិងបន្តយុទ្ធសាស្ត្រ៥ឆ្នាំបន្ទាប់ ដោយធ្វើយ៉ាងណាឱ្យមានភាពកាន់តែប្រសើរឡើង។ 

លោកអគ្គលេខាធិការ កក្រក បានបញ្ជាក់បន្ថែមថាបន្ទាប់ពីយើងទាំងអស់គ្នា បានបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងយុទ្ធនាការកៀរគររកមូលនិធិសម្រាប់ប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ រួចមក យើងទាំងអស់គ្នា បានចាប់ផ្តើម ការពិនិត្យពាក់កណ្តាលទីនូវយុទ្ធសាស្រ្ត ២០២១-២០៣០ ដើម្បីវាស់វែងកម្រិតអភិវឌ្ឍក្នុងដំណាក់កាលទី១ និងសម្រេចបាននូវតម្រាយផ្លូវដ៏សំខាន់មួយ សម្រាប់អនុវត្តក្នុងដំណាក់កាលទី២ (២០២៦-២០៣០) នៃយុទ្ធសាស្ត្ររបស់យើង។ ឈរលើមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព សមិទ្ធផល សូចនាករជាក់លាក់ កក្រក បន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ជឿជាក់  និងមានលទ្ធផលរំពឹងទុក ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល និងរួមចំណែកដល់ការសម្រេចបាន សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល និង ការសម្រេចបានគោលដៅអភិវឌ្ឍប្របកបដោយចីរភាព៕

អត្ថបទ: សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm