អ្នកពន្លត់អគ្គិភ័យប្រយុទ្ធនឹងចំហេះព្រៃ នៅលើកោះ Chios របស់ក្រិក ជាថ្ងៃទី២

2025/06/24 01:40:29 am        96

អ្នកពន្លត់អគ្គិភ័យរាប់សិបនាក់ បានប្រឹងប្រែងទប់ទល់នឹងចំហេះព្រៃដែលកាន់តែរាលដាល ដោយសារខ្យល់បក់ខ្លាំង នៅលើកោះ Chios របស់ប្រទេសក្រិក នៅភាគឦសានសមុទ្រ Aegean ដែលថ្ងៃចន្ទ (ទី២៣ ខែមិថុនា) នេះ គឺជាថ្ងៃទី២ ហើយ ខណៈដែលអាជ្ញាធរបានជម្លៀសមនុស្សពីភូមិជាច្រើនទៀត។

អ្នកពន្លត់អគ្គិភ័យចំនួន ១៩០នាក់ ដែលមានជំនួយពីយន្តហោះ ៦គ្រឿង កំពុងព្យាយាមទប់ស្កាត់ការឆាបឆេះ និងរារាំងកុំឲ្យចំហេះរាលដាលដល់ផ្ទះសម្បែង។ នៅថ្ងៃចន្ទនេះ ខ្យល់កន្ត្រាក់បានបង្កជាឧសគ្គស្មុគស្មាញដល់កិច្ចប្រឹងប្រែងពន្លត់ចំហេះព្រៃនេះ ដែលបានឆាបឆេះព្រៃ និងវាលស្មៅ បង្ខំឲ្យអ្នកភូមិរាប់សិបនាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីសុវត្ថិភាព និងបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី។

ដោយស្ថិតនៅចុងប៉ែកខាងត្បូងដែលមានអាកាសធាតុក្ដៅរបស់អឺរ៉ុប ក្រិកបានរងប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន ដោយសារចំហេះព្រៃញឹកញាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលអ្នកវិទ្យាសាស្ត្រលើកឡើងថា បានមានសភាពធ្ងន់ធ្ងរឡើងៗ ដោយសារការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័ស។

ប្រទេសនេះបានចំណាយប្រាក់រាប់រយលានអឺរ៉ូ ដើម្បីផ្តល់សំណងដល់គ្រួសារ និងកសិករ សម្រាប់ការខូចខាតទាក់ទងនឹងអាកាសធាតុអាក្រក់ធ្ងន់ធ្ងរ ហើយទិញឧបករណ៍ពន្លត់អគ្គិភ័យថ្មី និងទំនើប ដើម្បីដោះស្រាយជាមួយចំហេះព្រៃ។ អ្នកពន្លត់អគ្គិភ័យច្រើនបំផុតមិនធ្លាប់មាន ត្រូវបានជួលក្នុងឆ្នាំនេះ ដោយសារលទ្ធភាពនៃការមានរដូវកាលចំហេះព្រៃដ៏លំបាកមួយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm