នៅថ្ងៃចន្ទនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយប្រាប់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi ក្នុងកិច្ចប្រជុំនៅទីក្រុងម៉ូស្គូថា ការឈ្លានពានអ៊ីរ៉ង់ពីសំណាក់អាមេរិក គឺគ្មានមូលដ្ឋាននោះទេ ។
លោក Putinបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ពេលចាប់ផ្តើមកិច្ចប្រជុំនៅឯវិមានក្រឹមឡាំង ហើយលោកនិយាយថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការជួយប្រជាពលរដ្ឋអ៊ីរ៉ង់ ។

លោក Araqchi បានថ្លែងអំណរគុណលោក Putin សម្រាប់ការថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ហើយលោកនិយាយប្រាប់គាត់ថា រុស្ស៊ីឈរខាងភាគីត្រូវនៃប្រវត្តិសាស្រ្ត ។
លោក Putinនិយាយប្រាប់លោក Araqchi លោកសុំអ្នកឲ្យផ្ញើរក្តីនឹករឭក និងសំណាងល្អដល់ប្រធានាធិបតីអ៊ីរ៉ង់ និងមេដឹកនាំកំពូលអ៊ីរ៉ង់ផងដែរ ។
គួរឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅ កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរ ៣កន្លែងរបស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនិយាយថា វាគឺជាការវាយប្រហារដ៏ជោគជ័យបំផុតមួយ ៕

