កងទ័ពកូឡុំប៊ី និយាយា ទាហានជាង ៥០នាក់ ត្រូវបានចាប់ជម្រិតដោយជនស៊ីវិលនៅតំបន់ភ្នំភាគនិរតីប្រទេស ។
ទាហានទាំងនេះ គឺជាទាហានដំបូងគេដែលត្រូវបានចាប់ជម្រិតកាលពីថ្ងៃសៅរ៍ អំឡុងប្រតិបត្តិការរបស់ពួកគេនៅទីក្រុង El Tambo គឺជាតំបន់ដ៏សំខាន់មួយសម្រាប់ការផលិតសារធាតុកូកាអ៊ីន និងជាតំបន់ដ៏តានតឹងបំផុតនៅក្នុងវិបត្តិសន្តិសុខកូឡុំប៊ី ។

កាលពីថ្ងៃអាទិត្យ ទាហានមួយក្រុមទៀត ត្រូវបានឡោមព័ទ្ធដោយអ្នកស្រុកយ៉ាងហោច ២០០នាក់ ពេលដែលពួកគេធ្វើដំណោះរទៅកាន់ទីក្រុង El Plateado ។
កងទ័ពនិយាយថា ជាលទ្ធផលក្នុងហេតុការណ៍ទាំង ២លើកនេះ ទាហានមិនទាន់អាជីព ៤រូប និងទាហានអាជីព ៥៣នាក់ ត្រូវបានចាប់ជម្រិត ។
លោកឧត្តមសេនីយ Federico Alberto Mejia ដែលដឹកប្រតិបត្តិការនៅតំបន់ភាគនីរតីកូឡុំប៊ី និយាយថា ពួកគេត្រូវបានចាប់ជម្រិតដោយក្រុមឧទ្ទាមដែលលបចូលតំបន់សហគមន៍ ។
កងទ័ពកូឡុំប៊ី និយាយការពារថា ជនស៊ីវិលនៅតំបន់នោះ ទទួលបញ្ជាពីអគ្គសេនាធិការកណ្តាល គឺជាក្រុមប្រឆាំងសំខាន់របស់កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី ដែលបដិសេធន៍ពុំព្រមចូលរួមកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលកាលពីឆ្នាំ ២០១៦ ៕
