ឯកឧត្ដម ម៉ៅ ធនិន ផ្ដល់​អនុសាសន៍ ៧​ចំណុច​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កីឡា​ទូក​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/12/28 07:04:26 pm        124

​កីឡា​ទូក៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ភាព​រីកចម្រើននៃ​វិស័យ​កីឡា​ទូក​កម្ពុ​ជាប​ច្ចុ​ប្ប​ន្ប​ន្ន បន្ទាប់ពី​មានការ​កែទម្រង់​រចនា​សម្ព័ន្ធ​គ្រប់គ្រង​របស់ខ្លួន រហូត​ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​ច្រើន​ពី​មហាជន ពិសេស​សមត្ថភាព​កីឡាករ​-​កីឡាការិនីក៏មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។​

​ទន្ទឹម​ជាមួយគ្នាដើម្បី​ជំរុញ និង​ពង្រឹង​ការអភិវឌ្ឍ​ប្រភេទ​កីឡា​លើទឹក​នេះ ឆ្ពោះទៅរក​ភាពជោគជ័យនៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ឯកឧត្តម​បានផ្ដល់​នូវ​អនុសាសន៍ ៧​ចំណុច​៖

​ទី​១-​ត្រូវខិតខំ​បើក​វគ្គ​បណ្តុះបណ្តាល និង​បង្កើន​បរិមាណ​កីឡាករ-កីឡាការិនី​វ័យក្មេង​នៅតាម​បណ្តា​សមាគម​ក្លិប​ទូទាំងប្រទេស។​

​ទី​២-​ត្រូវមាន​ធនធាន និង​សម្ភារៈ​ហ្វឹកហាត់​ឲ្យ​បាន​គ្រប់គ្រាន់ សមាគម​ទូក​រាជធានី​-​ខេត្តដើម្បី​ងាយស្រួល​ក្នុងការ​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត។​

​ទី​៣-​ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង ដោយ​ផ្តោត​សំខាន់​លើ​ការបំពេញ​មុខងារប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់។​

​ទី​៤-​ត្រូវ​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស និង​អា​កណ្តាល​ចៅក្រមឲ្យ​កាន់តែ​ល្អប្រសើ​ទាំង​បរិមាណ និង​គុណភាព។​

​ទី​៥-​ត្រូវ​ខិ​តខំ​ស្វែងរក​ដៃគូរ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​បាន​កាន់តែច្រើន​ក្នុង​មួយឆ្នាំៗ តាម​ដែល​អាចធ្វើ​ទៅបាន។​

​ទី​៦-​ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ប្រកួត និង​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​សាធារណៈជនទាំង​ជាតិ និង​អន្តរជាតិ។​

​និង​ទី​៧-​ត្រូវ​ប្រឹងប្រែង​រក​ទីលាន​ប្រកួត​ប្រភេទ​កីឡា​ទូក​ស្តង់ដា​មួយ ដើម្បី​រៀបចំ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ។​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ម៉ៅ ធនិន ធ្វើឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្ដរជាតិ ទូក​នាគ ទូក​កា​នូ​-​កា​យ៉ាក់ ទូក​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​៨ ឆ្នាំ​២០២១ កាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ខេត្តកំពត ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២៨០​នាក់មកពី​សមាគម​/​ក្លិប និង​ក្រសួង​-​ស្ថាប័ន​ចំនួន ១៩។​ ​ចំពោះ​លទ្ធផល​បច្ចេកទេសនៃ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ គឺ​សមាគម​កីឡា​ទូក​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ៩គ្រឿង មាស៤ ប្រាក់២ និង​សំរឹទ្ធ៣។ អង្គភាព​កីឡា​នគរបាលជាតិឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ៥​គ្រឿង មាស២ ប្រាក់២ និង​សំរឹទ្ធ១ ។ ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ៤​គ្រឿង មាស២ និង​សំរឹទ្ធ២។ សមាគម​កីឡា​ទូក​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹកឈរ​លេខ​៤ ឈ្នះ​មេដាយ​សរុប ៤​គ្រឿង មាស១ ប្រាក់២ និង​សំរឹទ្ធ​១ និង​សមាគម​កីឡា​ទូក​ខេត្តកណ្ដាលដណ្ដើមបាន​មេដាយ ២គ្រឿង មាស១ និង​ប្រាក់១ ឈរ​លេខ​៥៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm