អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយថា នៅថ្ងៃចន្ទនេះ យោធាអ៊ីស្រាអែល បន្តវាយប្រហារអ៊ីរ៉ង់ ដោយមានគោលដៅលើទីតាំងនៅទីក្រុងតេអេរ៉ង់ដែលមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍ ខណៈរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិក ។
លោកឧត្ដមសេនីយ៍ត្រី Effie Defrin បញ្ជាក់អំឡុងសន្និសីទសារព័ត៌មានតាមអនឡាញថា បើទោះបីជាមានការធ្លាក់ចុះការវាយប្រហារមីស៊ីលអ៊ីរ៉ង់លើអ៊ីស្រាអែលយ៉ាងណាក្តី សកម្មភាពបន្ថែមទៀត ត្រូវបានព្យាករថានឹងកើតមាន ។
លោ Defrin បន្តថា ពួកយើងកំពុងសម្របសម្រួល មិនមែនកិច្ចសហប្រតិបត្តិការនោះទេជាមួយកងទ័ពអាមេរិក ។
អ៊ីរ៉ង់និយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរ បានពង្រីករយៈចម្ងាយគោលដៅសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបានចាត់ទុកប្រធានាធិបតីសហរដ្ឋអាមេរិកលោកថា Donald Trump ថាជាអ្នកលេងហ្គេម សម្រាប់ការចូលរួមយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាម ។
ប៉ុន្តែស្របពេលពួកគេបន្តវាយប្រហារមីស៊ីលលើអ៊ីស្រាអែល អ៊ីរ៉ង់នៅមិនទាន់បានចាត់វិធានការនៅឡើយទេក្នុងការឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក ។
អ៊ីរ៉ង់ និងអ៊ីស្រាអែល បានបើកការវាយប្រហារមីស៊ីល និងច្រកអាកាសគ្នាទៅវិញទៅមក ស្របពេលដែលពិភពលោកត្រៀមខ្លួនសម្រាប់ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ពួកគេកាលពីចុងសប្តាហ៍កន្លងទៅ ដែលលោក Trumpលើកឡើងថា វាអាចនាំឲ្យមានការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ៕