អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បានប្រាប់ទៅ អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃថា កំពុងលេងល្បែងកូនក្មេង បោកបញ្ឆោតមតិសាធារណជន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីថៃខ្លួនឯង ហើយជាមួយគ្នានោះអ្នកនាំពាក្យរូបនេះក៏បានប្រាប់ទៅមេបក្ស Seri Ruam Thai ថាកុំចង់តោងយកប្រជាប្រិយភាពសម្តេចតេជោ ដើម្បីតែចំណាប់ អារម្មណ៍ប្រជាជនរបស់ខ្លួនធ្វើអ្វី។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះគឺ ដើម្បីឆ្លើយតប និងលោក Somkid Chueakong អគ្គលេខាធិការរង នាយករដ្ឋមន្រ្តីថៃ ដែលបានប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនារវាងសម្តេច និងនាយករដ្ឋមន្រ្តីថៃ នាពេលកន្លងទៅ និងលោកTemeeyaves មេបក្ស Seri Ruam Thai ដែលបានដាក់ពាក្យបណ្តឹងសម្ដេចតេជោ ហ៊ុន សែន ផងដែរនោះ។
ឯកឧត្តម ជា ធីរិទ្ធ បានសង្កត់ធ្ងន់ថា«ខ្ញុំសូមផ្តាំទៅ Somkid Chueakong អគ្គលេខាធិការរង នាយករដ្ឋមន្ត្រីថៃ ដែលប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនារវាងសម្តេច និងនាយករដ្ឋមន្រ្តីថៃថា លោកឯងកំពុងលេងល្បែងកូនក្មេង បោកបញ្ចោតមតិសាធារណជនខ្លួន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្ត្រីលោកឯងតែប៉ុណ្ណោះ។ សូមអញ្ជើញលោកឯងប្តឹង ហើយបើចិត្តសឿង កុំអុងអាត់ប្តឹងត្រឹមតែនៅក្នុងប្រទេសថៃ ប្តឹងទៅតុលាការអន្តរជាតិទៀតផងទៅ! សូមអញ្ជើញ! តែខ្ញុំដឹងមាយាទរបស់ក្រុមលោកឯងមិនហ៊ានទេ ទៅតុលាការអន្តរជាតិអីនោះ ព្រោះក្រុមលោកឯងខ្លាចច្បាប់អន្តរជាតិណាស់ ម្យ៉ាងនៅញ័រមិនទាន់បាត់ផងរឿងកម្ពុជាប្តឹងទៅ ICJ នោះ»។
ជាមួយគ្នានោះដែរ ឯកឧត្តម ជា ធីរិទ្ធ ក៏បានប្រាប់ទៅ Temeeyaves មេបក្ស Seri Ruam Thai ដែលជាអ្នកនយោបាយធនទាប ហើយបានដាក់ពាក្យបណ្តឹងលើសម្ដេចតេជោ ហ៊ុន សែន ក្នុងពេលជាមួយគ្នានេះថា៖ «ជាអ្នកនយោយបាយធន់អន់ កុំចង់តោងយកប្រជាប្រិយភាពរបស់សម្តេចតេជោ ដើម្បីទាក់ទាញការចាប់អារម្មណ៍អីពីប្រជាជនខ្លួន វាទៅមិនរួចទេ ព្រោះលោកឯង ធ្វើនយោបាយប្រជាភិថុតិ ខ្លាំងបានតែរឿងប្រឌិតបោកប្រាស់ប៉ុណ្ណោះ»៕ អត្ថបទបាន ចក់
