សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សង្រ្គាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខប៉ុណ្ណោះទេ វាថែមទាំងបង្កឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនជួបការលំបាកផងដែរ ជា ពិសេសបងប្អូនដែលរស់នៅតំបន់ប្រយុទ្ធគ្នាតែម្តង។
តាមរយៈសំណេរដោយភ្ជាប់មកជាមួយនូវវិដេអូឃ្លីប ដែលសម្តេចចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ មិថុនា ម្សិលមិញនេះ សម្តេចបានលើក ឡើងថា«សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងក៏មិនអាចឈរអោបដៃឲ្យគេបំពានបានដែរ»។
បើតាមរយៈវីដេអូឃ្លីបនេះ បងប្អូនប្រជាពលរដ្ឋបានសម្តែងការសប្បាយចិត្ត និងមានក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីវត្តមានសម្តេចធិបតី ចុះសួរសុខទុក្ខពួកគាត់ដោយផ្ទាល់ ដោយប្រជាពលរដ្ឋខ្លះថា ក្នុងនាមគាត់ជាកូនខ្មែរពិតជាសប្បាយចិត្តពេលឃើញសម្តេច មកជួបសំណេះសំណាលជាមួយពួកគាត់ ដោយមិនទុក្ខពួកគាត់ចោល ហើយបានជួនពរសម្តេចធិបតី ទទួលបានជ័យជម្នះគ្រប់មាសត្រូវផងដែរ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឆ្លៀតអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ចំនួន ១២៨២ គ្រួសារស្មើនឹង ៣៨៥០ នាក់។
ក្រៅពីចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបន្តចុះសួរសុខទុក្ខបងប្អូនកងកម្លាំង ប្រដាប់អាវុធជួរមុខ ដែលកំពុងឈរជើងការពាបូរណភាពទឹកដីនៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារផងដែរ៕ អត្ថបទបាន ចក់











