លោក Trump អរគុណអ៊ីរ៉ង់ដែលបានជូនដំណឹងជាមុនពីការវាយប្រហារតបតលើមូលដ្ឋានទ័ពអាមេរិកនៅកាតា

2025/06/24 05:34:42 pm        266

លោកប្រធានាធិបតីDonald Trump បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា រដ្ឋាភិបាលអ៊ីរ៉ង់បានផ្តល់ "ការជូនដំណឹងជាមុន" អំពីការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់ដែលសំដៅលើមូលដ្ឋានទ័ពអាកាស Al Udeid របស់សហរដ្ឋអាមេរិកក្នុងប្រទេសកាតា ដោយបាននិយាយសម្រាលការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ថា "ខ្សោយណាស់" ។    

លោក Trump បានសរសេរក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social ថា លោកចង់ថ្លែងអំណរគុណដល់ប្រទេសអ៊ីរ៉ង់ ដែលបានជូនដំណឹងជាមុនដល់ពួកលោក ដែលអាចបញ្ចៀសបាននូវការបាត់បង់ជីវិតមនុស្ស និងគ្មាននរណាម្នាក់រងរបួសក្នុងការវាយប្រហារនោះ ។

ប្រធានាធិបតីរូបនេះ ពុំបានបញ្ជាក់ថាតើការព្រមានជាមុនបានកើតឡើងពេលណា ឬរបៀបណានោះទេ ។ ប៉ុន្តែសាររបស់លោក Trump ហាក់ដូចជាបញ្ជាក់ពីការរំពឹងទុកថា អ៊ីរ៉ង់អាចបញ្ជូនផែនការរបស់ខ្លួនសម្រាប់ការសងសឹកជាមុន ដោយផ្តល់ឱកាសឱ្យសហរដ្ឋអាមេរិកកាត់បន្ថយការខូចខាត និងជៀសវាងការកើនឡើងជម្លោះ។

ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅកាតាកាលពីថ្ងៃចន្ទ លោក Trump បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក តិចជាងពីរសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារគោលដៅរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានឆ្លើយតបដោយមីស៊ីល។ ទាំងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ សុទ្ធតែពុំបានធ្វើអត្ថាធិប្បាយលើបទឈប់បាញ់ទេ ដោយភាគីទាំងពីរនិយាយថា បទឈប់បាញ់អាចកើតឡើងលុះត្រាតែមានការបញ្ឈប់ការវាយប្រហារពីភាគីជម្លោះរបស់ខ្លួន៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm