រាជធានីភ្នំពេញរៀបចំការប្រឡងបាក់ឌុបសាកល្បងសម្រាប់សិស្សថ្នាក់ទី១២ ទូទាំងរាជធានី

2025/06/24 10:41:09 am        1.2 K

មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​សាក​ល្បង​សម្រាប់​សិស្សថ្នាក់ទី១២ ទូទាំងរាជធានី។ ការប្រឡងសាកល្បងនេះ រៀបចំ​ឡើង​រយៈ​ពេល២ថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយសិស្សត្រូវប្រឡង ៧​មុខ​វិជ្ជា​ដូច​ទៅ​នឹង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតប្រាកដ។

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥នេះ គ្រប់សាលាវិទ្យាល័យនៅរាជធានីភ្នំពេញ បាន​រៀប​ចំ​ការ​ប្រឡង​បាក់ឌុបសាកល្បង ដោយដំណើរ​ការ​គ្រប់​យ៉ាង​រៀបចំ​ដូច​ទៅ​នឹង​ការ​ប្រឡង​ថ្នាក់​ជាតិ​ពិត​ប្រាកដ​។ សម្រាប់វិទ្យាល័យជាស៊ីមសាមគ្គី បានចាប់ផ្ដើមសកម្មភាពដំបូងនៅថ្ងៃប្រឡងទី១​នេះ ពីការឆែកឆេរសំណៅឯកសារនៅច្រកចូល មុនតម្រូវឱ្យសិស្សចូលទៅក្នុងបន្ទប់ប្រឡង និង​ការ​កាត់​វិញ្ញាសា ក្រោមការពិនិត្យផ្ទាល់ដោយសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលទទួល​ខុស​ត្រូវ​ត្រួត​ពិនិត្យ​ដំណើរ​ការប្រឡងនៅបន្ទប់នីមួយៗ។

លោកគ្រូ ផាន់ ណិល ជានាយកវិទ្យាល័យជាស៊ីមសាមគ្គីលើកឡើងថា ការប្រឡង​សាកល្បង​នា​ពេល​នេះ ​ពិតជាសំខាន់។ ភាពសំខាន់គឺថា សាលានឹងអាចដឹងពីសមត្ថពិតប្រាកដរបស់សិស្ស មុន​ការប្រឡងថ្នាក់ជាតិពិតប្រាកដចូលមកដល់។ សាលា​នឹង​រៀប​ចំ​ថ្នាក់​ពិសេស​សម្រាប់​បំប៉ន​ចំពោះ​សិស្ស​ដែលទទួលបានលទ្ធផលមិនល្អសម្រាប់ការប្រឡងសាកល្បងនាពេលនេះ។ គោល​ដៅ គឺធ្វើឱ្យពួកគេអាចពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ សម្រាប់ការប្រឡងពិតប្រាកដនៅខែ សីហា​ខាងមុខ។

សម្រាប់សិស្ស ក៏បង្ហាញការមើលឃើញដែរថា ការប្រឡងសាកល្បងនាពេលនេះ ជាការ​ប្រឡង​សំខាន់​ ព្រោះពួកគេនឹងអាចដឹងពីសមត្ថភាពរបស់ខ្លួន ដឹងពីមុខវិជ្ជាដែលខ្លួនអាចធ្វើបានល្អ ដឹង​​ពី​មុខ​វិជ្ជា​ដែលខ្លួនធ្វើមិនបានល្អ។ ការដឹងពីសមត្ថភាពមុនការប្រឡងនេះ គឺពួកគេ​នៅ​មាន​ពេល​វេលា​សម្រាប់​ពង្រឹងសមត្ថភាព រៀនសូត្របន្ថែម ដើម្បីការប្រឡងថ្នាក់ជាតិពិតប្រាកដ។

ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​បង្ខិត​កាល​បរិច្ឆេទការប្រឡងឱ្យដូចទៅនឹងសម័យប្រឡងដែលរៀបចំឡើង មុនមានវត្ត​មាន​ជំងឺ​រាត​ត្បាត​កូវីដ-១៩។ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥នេះ នឹងប្រព្រឹត្តិ​ទៅ​រយៈ​ពេល ២ថ្ងៃ គឺនៅថ្ងៃទី ១៨ ថ្ងៃទី ១៩ ខែសីហា ដែលសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រពិត ត្រូវប្រឡងលើ ៧មុខវិជ្ជា៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

​លិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
2026/06/12 07:35:58 pm        1
សម្តេច ម៉ែន សំអន អញ្ជើញបើកពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ
2026/06/12 07:00:50 pm        1
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយសំណូមពរពលរដ្ឋក្នុងមូលដ្ឋាន
2026/06/12 06:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បុព្វជនអ៊ីរ៉ង់៖ អាមេរិក និងអ៊ីស្រាអែលយល់តែភាសាកម្លាំង មិនមែនការចរចានោះទេ

2026/06/12 09:54:32 pm
​អ្នកជំនាញ៖ ផែនទីបង្ហាញផ្លូវបទឈប់បាញ់ហ្កាហ្សា រង​ការ​​គំរាមកំហែង ខណៈអ៊ីស្រាអែលពង្រីកការគ្រប់គ្រង
2026/06/12 08:25:39 pm
​ការផ្ទុះឡើងនៃជំងឺ Ebola រាលដាលដល់ជំរំភៀសខ្លួនមានមនុស្សកកកុញ នៅប្រទេសកុងហ្គោ
2026/06/12 08:14:14 pm
​នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ជួបប្រធានាធិបតិកូរ៉េខាងត្បូងនៅទីក្រុងរ៉ូម
2026/06/12 08:07:09 pm
​អ្នកនយោបាយ៖ ​ហេសបូឡាជឿជាក់ថា កិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់ នឹងរួមបញ្ចូល​លីបង់
2026/06/12 07:55:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/12 07:03:47 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am