ឯកឧត្ដម ហ៊ុន ម៉ានី៖ មហាគ្រួសារ ស.ស.យ.ក. ប្តេជ្ញាគាំទ្រ​ចំណាត់ការរបស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ជម្លោះ​ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពម៉ឺងម៉ាត់ ទន់ភ្លន់ តែមិនទន់ជ្រាយ

2025/06/24 06:25:09 pm        345

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែង​សារ​ជា​ថ្មី​ម្តង​ទៀតថា​ មហាគ្រួសារ ស.ស.យ.ក. ប្តេជ្ញាគាំទ្រ និងគោរពតាមចំណាត់ការ និ​ង​សេចក្តី​សម្រេច​ចិត្ត​របស់​រាជ​រដ្ឋាភិបាលកម្ពុជាលើជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានប្រើប្រាស់យន្តការទាំង៣ គឺ ការទូត ច្បាប់ និងយោធា ប្រកបដោយភាពម៉ឺងម៉ាត់ ទន់ភ្លន់ តែមិនទន់ជ្រាយ។

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម​ ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានសរសេរថា «ជាបឋម ជំនួសមុខឱ្យគណៈអចិន្រ្តៃយ៍​​​គណៈ​កម្មាធិការ​កណ្តាល​សហ​ភាព​សហព័ន្ធយុវជនកម្ពុជា ខ្ញុំបាទសូមគោរពថ្លែង​អំណរ​គុណ​យ៉ាង​ខ្ពង់​ខ្ពស់​បំផុត​ជូន​ចំពោះ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​កិត្តិយស​សហភាពសហព័ន្ធយុវជនកម្ពុជា ដែលសម្តេចបាន​ផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី​បិទ​កិច្ច​ប្រជុំ​គណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ យើង​ខ្ញុំទាំង​អស់​គ្នា​សូម​គោរព​អនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ទាំង ៦ចំណុច ដែលជាផែនទីចង្អុល​ផ្លូវ​សម្រាប់​គណៈ​កម្មាធិការកណ្តាល និងគ្រប់រចនាសម្ព័ន្ធ ស.ស.យ.ក. យកទៅរៀបចំផែន​ការ​សកម្មភាព​របស់​ខ្លួន​សម្រាប់​ឆ្នាំបន្ទាប់។»

 

ឯកឧត្ដមបន្តថា សារជាថ្មីម្តងទៀត មហាគ្រួសារ ស.ស.យ.ក. សូមប្តេជ្ញាគាំទ្រ និង​គោរព​តាម​ចំណាត់​ការ​ និងសេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើជម្លោះព្រំដែន កម្ពុជា-ថៃ ដែល​បាន​ប្រើ​ប្រាស់​យន្តការទាំង ៣ គឺ ការទូត ច្បាប់ និងយោធា ប្រកបដោយភាពម៉ឺងម៉ាត់ ទន់ភ្លន់ តែ​មិន​ទន់​ជ្រាយ។ យើងជឿជាក់លើរាជរដ្ឋាភិបាល និងជឿជាក់លើសម្តេចមហាបវរធិបតី ក្នុង​ការ​ការពារ​អធិបតេយ្យ បូរណភាពដែនដី នៃព្រះាជាណចក្រកម្ពុជា។ ជាពិសេស យើងមិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ប្រមាថ​ប្រជាជាតិយើងបានជាដាច់ខាត ហើយយើងនឹងក្រោក​ឈរ​រួម​គ្នា​ការ​ពារ​កិត្តិយស​ជាតិ​យើង​មិនឱ្យអ្នកណាជាន់ឈ្លី ទោះជាក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានេះដែរ ឯកឧត្ដម​សូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ដែលបាន​ចំណាយ​ពេល​វេលា​ដ៏​មមាញឹក​របស់​ខ្លួនម​ក​ចូល​រួម​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​កណ្តាល​ដោយ​បាន​ចូល​រួម​ពិភាក្សា​ ចែករំលែក ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដើម្បីជាធាតុចូល​ដ៏​មាន​តម្លៃ​សម្រាប់​ដាក់​ចេញ​នូ​វទិសដៅការងារបន្តសម្រាប់ ស.ស.យ.ក.។ នឹងក៏សូមថ្លែងអំណរគុណផងដែរដល់ ក្រុម​ការ​ងារ​គណៈកម្មការរៀបចំ រដ្ឋបាលខេត្ត និងកងកម្លាំងមានសមត្ថកិច្ចដែលបានចូលរួមរៀបចំ សម្រប​សម្រួល និងការពារសណ្តាប់ធ្នាប់ដល់កិច្ចប្រជុំឱ្យបានប្រព្រឹត្តទៅដោយរលូន និង​ប្រក​បដោយជោ​គជ័យគួរជាទីមោទនៈ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm