ប្រធានាធិបតីស៊ីរី៖ អ្នកពាក់ព័ន្ធការវាយប្រហារនៅព្រះវិហារនឹងត្រូវប្រឈមការកាត់ទោសខណៈអ្នកស្លាប់ឡើងដល់២៥នាក់

2025/06/24 06:32:39 pm        146

ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បានសន្យាថា អ្នកជាប់ពាក់ព័ន្ធក្នុងការវាយប្រហារអត្តឃាត «ដ៏ឃោឃៅ» នៅព្រះវិហារមួយកន្លែងក្នុងទីក្រុងដាម៉ាសនឹងប្រឈមមុខការកាត់ទោស ដោយអំពាវនាវឱ្យមានសាមគ្គីភាពនៅក្នុងប្រទេស។

ក្រសួងសុខាភិបាលបាននិយាយថា ការបាញ់ប្រហារ និងការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃអាទិត្យនៅព្រះវិហារមួយកន្លែងក្នុងសង្កាត់ Dwelaa រដ្ឋធានីប្រទេសស៊ីរី បានសម្លាប់មនុស្ស២៥នាក់ និងរបួស ៦៣នាក់ ដោយបានបង្កើនចំនួនអ្នកស្លាប់មុនត្រឹមតែ ២២នាក់។ អាជ្ញាធរបាននិយាយថា អ្នកវាយប្រហារមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម។

លោក Sharaa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងសន្យាថា យើងនឹងធ្វើការទាំងយប់ទាំងថ្ងៃ ដោយប្រមូលផ្តុំភ្នាក់ងារសន្តិសុខជំនាញរបស់យើងទាំងអស់ ដើម្បីចាប់ខ្លួនអ្នកដែលបានចូលរួម និងរៀបចំផែនការឧក្រិដ្ឋកម្មដ៏បង្ហូរឈាមនេះ ហើយនាំយកពួកគេមកកាត់ទោស»។

លោកបាននិយាយបន្ថែមថា ការវាយប្រហារនេះ «រំឭកដល់យើងពីសារៈសំខាន់នៃសាមគ្គីភាព និងឯកភាពរបស់រដ្ឋាភិបាលនិងប្រជាជន ក្នុងការប្រឈមមុខទៅនឹងការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសយើង»។

ការថ្កោលទោស បានបន្តពីសហគមន៍អន្តរជាតិ បន្ទាប់ពីការវាយប្រហារនេះ ជាការវាយប្រហារដំបូងនៅក្នុងរដ្ឋធានីប្រទេសស៊ីរី ចាប់តាំងពីកងកម្លាំងដឹកនាំដោយក្រុមអ៊ីស្លាមនិយម បានផ្តួលរំលំមេដឹកនាំយូរអង្វែង លោក Bashar al-Assad កាលពីខែធ្នូ។



អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm