ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនសម្លាប់ជនស៊ីវិល១៤នាក់ ខណៈលោក Zelenskyy ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស

2025/06/24 07:18:22 pm        249

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា យានដ្រូន និងមីស៊ីល របស់រុស្ស៊ីបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១៤ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារទាំងយប់លើអ៊ុយក្រែន ក្នុងនោះមនុស្ស៩នាក់ស្លាប់ក្នុងរដ្ឋធានី Kyiv ជាទីដែលអគារផ្ទះល្វែងមួយបានដួលរលំដោយផ្នែក។

ការវាយប្រហារបានកើតឡើងស្របពេលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ដែលលោកបានជួបជាលក្ខណៈឯកជនជាមួយព្រះមហាក្សត្រ Charles III ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់យានដ្រូនចំនួន ៣៥២ គ្រឿង ទាំងយប់ ព្រមទាំងមីស៊ីលផ្លោងចំនួន ១១ ដើម និងមីស៊ីលតម្រង់គោលដៅ៥ ដើម។ សេចក្តីថ្លែងការណ៍មួយបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ ឬរារាំងយានដ្រូនចំនួន ៣៣៩គ្រឿង និងមីស៊ីលចំនួន ១៥ គ្រាប់ មុនពេលអាចទៅដល់គោលដៅ។ 

អាជ្ញាធរបាននិយាយថា ការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ីបានបំផ្លាញវិទ្យាល័យមួយនៅពេលក្រោយមក ក្នុងថ្ងៃដដែលនៅតំបន់ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់បុគ្គលិកពីរនាក់។ លោកZelenskyy ដែលពណ៌នាការវាយប្រហារនេះថា "ជាទង្វើផ្ដេសផ្ដាស់បំផុត" បាននិយាយថា គ្មានសិស្សនៅក្នុងបរិវេណនោះទេ ដោយសារវិស្សមកាលរដូវក្តៅ។

ការវាយប្រហារនេះបានកើតឡើងជិតមួយសប្តាហ៍បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្ស ២៨នាក់នៅក្នុងទីក្រុង Kyiv ក្នុងចំណោមពួកគេ២៣ នាក់នៅក្នុងអគារលំនៅដ្ឋានដែលបានដួលរលំបន្ទាប់ពីការបាញ់ផ្លោងដោយមីស៊ីល៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm