មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថាកម្ពុជាបានត្រៀមរួចហើយដើម្បីឆ្លើយតបការបំពាននានារបស់ថៃ

2025/06/24 07:37:48 pm        622

ជុំវិញកម្ដៅវិវាទព្រំដែនរវាង កម្ពុជា-ថៃ ហើយកំពុងឈានដល់ការបិទច្រកព្រំដែន​ជា​ឯកតោភាគី​របស់​ភាគី​ថៃ​ទាំង​ស្រុងបន្ថែមទៀតនោះ មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បានត្រៀមលក្ខណៈរួចហើយ ជាពិសេសបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ​លើ​ការ​ធានា​ឱ្យ​មាន​ប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្លៃសមរម្យទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់​ផ្សេងៗ​ទៀត​ឆ្លើយ​តបទៅនឹងវិធានការជាឯកតោភាគីរបស់ថៃ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់ប៊ីធីវី ឱ្យដឹងថា ជុំវិញតម្លៃផ្លែឈើ បន្លែ និងគ្រឿងឧបភោគ បរិភោគផ្សេងៗ លោក​ជំទាវ​រដ្ឋ​មន្រ្តីក្រសួងពាណិជ្ជកម្មបានដាក់វិធានការ ជាយន្តការមួយដើម្បីឱ្យក្រុមការងារ ពិសេស​ខេត្ត​ដែល​ជា​ប់​ព្រំដែន​ធ្វើ​ការ​តាម​ដាន​តម្លៃ​ទំនិញ​ទាំងអស់​នោះ​ជា​ប្រចាំ​ហើយ​ឱ្យ​បាន​ម៉ត់ចត់​ជា​ទី​បំផុត​។ បើកន្លែងណាមានការឡើងថ្លៃក្រសួងនឹងធ្វើអន្តរាគមន៍តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បី​ធ្វើយ៉ាងណាឱ្យទីផ្សារមានស្ថិរភាព។

ឯកឧត្តមបានបន្តថា ចំពោះបញ្ហាប្រេងឥន្ធនៈ មានការឡើងថ្លៃបន្តិចទាំងម៉ាស៊ូត និងសាំង ប៉ុន្ដែ​ការ​កើនឡើងនេះគឺជាការប្រែប្រួលតម្លៃប្រេងអន្តរជាតិ មិនមែន​ដោយ​សារ​ការ​បិទ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពីថៃនោះទេ។ ឯកឧត្តម បានគូសបញ្ជាក់ថា តម្លៃដែលកើន​នេះ​មិន​មែន​អាស្រ័យ​លើ​ការ​បិទ​មិន​ទទួល​ទិញ ឬក៏បិទមិនឱ្យនាំចូលប្រេងឥន្ធនៈពីថៃនោះទេ ប៉ុន្ដែផ្អែកតាមការ​គណនា​ទៅ​តាម​ថ្លៃ​បេ្រង​លើទី​ផ្សារអន្តរជាតិ។ ខណៈបច្ចុប្បន្ននេះប្រេងឆៅបានឡើងថ្លៃប្រហាក់ប្រហែល៧៧ ឬ៧៨ ដុល្លារ ក្នុងមួយបារ៉ែល ដូច្នេះបើប្រេងឆៅឡើង​ថ្លៃ​នោះ​ប្រេង​ចម្រាញ់​រួច​ក៏​ត្រូវ​ឡើង​ថ្លៃ​ដូចគ្នា។​

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទាំងអាជីវករ និងអ្នកទិញបានលើកឡើងថា សព្វថ្ងៃនេះ​តាម​ការ​មើល​ឃើញជាក់ស្តែង ទាំងរបស់របរប្រើប្រាស់ ស្លៀកពាក់ សម្ភារៈផ្សេងៗ និងហូបចុកជាដើម គឺ​មាន​ច្រើនសន្ធឹកសន្ធាប់ណាស់ មិនមានករខ្វះខាតអ្វីឡើយ។ ក្នុងឱកាស​នោះប្រ​ជាពលរ​ដ្ឋបាន​លើក​ទឹក​ចិត្តដល់កងទ័ពជួរមុខទាំងអស់បំពេញការងារប្រកបដោយភាពជោគជ័យគ្រប់ភារកិច្ច និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ផ្តល់​ការ​ទុក​ចិត្ត​ដល់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឈាន​ទៅរកភាពរីកចម្រើន និងសន្តិភាពទាំងអស់គ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm