ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា) នេះ បានបញ្ជាក់ថា បទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឥឡូវនេះ បានចូលជាធរមានហើយ ហើយបានស្នើឲ្យប្រទេសទាំង២ កុំបំពានកិច្ចព្រមព្រៀងនេះ ដោយការលើកឡើងនេះកើតមានត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលបន្តកន្ទុយគ្នា ដែលសេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល បានប្រាប់ថា បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់។
តាមរយៈការសរសេរសារជាអក្សរធំៗបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បានសង្កត់ធ្ងន់ថា៖ «បទឈប់បាញ់ឥឡូវនេះចូលជាធរមានហើយ។ សូមមេត្តាកុំបំពានវា!»៕

