របាយការណ៍៖ មនុស្ស ១១០លាននាក់ទូទាំងទ្វីបអឺរ៉ុប រងផលប៉ះពាល់សុខភាព ព្រោះការបំពុលដោយសំឡេង

2025/06/24 09:43:53 pm        364

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា មនុស្សជាង ១១០លាននាក់ នៅទូទាំងទ្វីបអឺរ៉ុប កំពុងទទួលរងនូវការបំពុលដោយសំឡេងរំខាន ដែលប៉ះពាល់ដល់សុខភាពក្នុងកម្រិតខ្ពស់។ លទ្ធផលនៃភាពតានតឹងផ្នែកសរីរវិទ្យា និងការរំខានដល់ដំណេក នាំឱ្យមានការស្លាប់មុនអាយុ ៦៦០.០០០នាក់ក្នុងមួយឆ្នាំ និងករណីជាច្រើននៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺធ្លាក់ទឹកចិត្ត ព្រោះតែការបំពុលដោយសំឡេងទាំងនេះ។

របាយការណ៍ពីទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) ផ្តោតលើសំឡេងរំខានពីរថយន្ត រថភ្លើង និងយន្តហោះ ហើយបានរកឃើញថា ២០% នៃចំនួនប្រជាជនសរុបក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) រងផលប៉ះពាល់ផ្នែកសុខភាព។ ការស្រាវជ្រាវដាច់ដោយឡែកមួយ ដោយប្រើកម្រិតទាបជាងបន្តិចនៃការបំពុលដោយសំឡេងដ៏គ្រោះថ្នាក់ បានរកឃើញថា ៤០% នៃប្រជាជនចក្រភពអង់គ្លេស ត្រូវប៉ះពាល់នឹងសំឡេងរំខានពីការដឹកជញ្ជូន។

ការវិភាគរកឃើញថា មនុស្ស ១៧លាននាក់ បានស៊ូទ្រាំនឹងការបំពុលដោយសំលេងខ្លាំងជាពិសេស - "រយៈពេលវែង និងការរំខានខ្ពស់" - ហើយស្ទើរតែ ៥លាននាក់ ទទួលរងការរំខានដំណេក "ធ្ងន់ធ្ងរ" ខណៈកុមារ ១៥លាននាក់ រស់នៅក្នុងតំបន់ដែលមានសំលេងរំខាន ហើយគ្រោះថ្នាក់ដល់សុខភាពពីសំលេងរំខានគឺធំធេងជាងគ្រោះថ្នាក់ពីផ្សែងបារីថ្នាំជក់ទៅទៀត ដែលបណ្តាលឱ្យមានការចំណាយសេដ្ឋកិច្ចជិត ១០០ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការខូចខាតសុខភាពទំនងជាត្រូវប៉ាន់ស្មានមិនដល់នោះទេ។ ដោយប្រើប្រាស់កម្រិតដ៏តឹងរ៉ឹងរបស់អង្គការសុខភាពពិភពលោក WHO សម្រាប់ការបំពុលដោយសំឡេងដ៏គ្រោះថ្នាក់ បានបង្ហាញថា មនុស្សប្រមាណ ១៥០លាននាក់ នៅទូទាំងទ្វីបអឺរ៉ុប រងផលប៉ះពាល់។ គួរឱ្យដឹងថា ប្រភពនៃការ បំពុលដោយសំឡេង មានដូចជា សំឡេងចរាចរណ៍ យន្តហោះ រទេះភ្លើង តន្ត្រី និង ម៉ាស៊ីននៅក្នុងរោងចក្រជាដើម៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        2
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm