និយតករប្រកួតប្រជែងរបស់ចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនកំពុងស្នើសុំឱ្យរៀបចំ ក្រុមហ៊ុនGoogle ជាមួយនឹង«ស្ថានភាពទីផ្សារជាយុទ្ធសាស្រ្ត» ដើម្បីផ្តល់ឱ្យក្រុមហ៊ុននូវការគ្រប់គ្រងកាន់តែខ្លាំងលើរបៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ធ្វើប្រតិបត្តិការសេវាស្វែងរក។

អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) បាននិយាយថា ជំហាននានាដែលខ្លួនអាចធ្វើបានរួមមានការធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដើម្បីចូលដំណើរកម្មវិធីផ្តល់សេវាស្វែងរកផ្សេងៗគ្នា និងធានាបាននូវគោលការណ៍ចំណាត់ថ្នាក់ដោយយុត្តិធម៌សម្រាប់អាជីវកម្មដែលបង្ហាញនៅលើGoogle ស្វែងរក។
អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ ក៏បានស្នើឱ្យមានតម្លាភាព និងការគ្រប់គ្រងបន្ថែមទៀតសម្រាប់អ្នកផ្សព្វផ្សាយដែលមាតិការបស់ខ្លួនបង្ហាញនៅក្នុងលទ្ធផលស្វែងរក។
Google នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលត្រូវបានរៀបចំ ចាប់តាំងពីនិយតករទទួលបានអំណាចថ្មីនៅឆ្នាំនេះ។ ក្រុមហ៊ុន Google បាននិយាយថាចំណាត់ការនេះអាចមានផលប៉ះពាល់ច្រើនសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស។
