ក្រុមមេដឹកនាំអឺរ៉ុប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះដែលកំពុងកើនឡើង នៅមជ្ឈិមបូព៌ាបន្ទាប់ពីការវាយប្រហារដោយយោធាជាបន្តបន្ទាប់ដែលបានបង្កើនការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់ តែធំឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic បាននិយាយថា រដ្ឋាភិបាលក្រូអាត កំពុងតាមដានស្ថានការណ៍ដោយក្តីបារម្ភយ៉ាងខ្លាំង» ជាពិសេសការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

លោកបានព្រមានថា ការកើនឡើងភាពតានតឹងបន្ថែមទៀត អាចនាំឲ្យមានផលវិបាកជាច្រើន រួមទាំង តម្លៃថាមពលដែលកំពុងកើតឡើង ការបង្កើនឡើងទេសន្តរប្រវេសន៍ និងការគំរាមកំហែងនៃការវាយប្រហារភេរវកម្ម។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ជំហររបស់យើង គឺច្បាស់លាស់: ការកើនឡើងភាពតានតឹង គួរតែត្រូវបានជៀសវាង»។ «រដ្ឋាភិបាលក្រូអាត អំពាវនាវឲ្យមានការអត់ធ្មត់ ការស្ងប់ស្ងាត់នៃភាពតានតឹង និងការបន្ធូរបន្ថយជម្លោះនេះ»។
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ក៏បានរិះគន់សកម្មភាពយោធាអាមេរិកនាពេលថ្មីៗនេះ ក្នុងតំបន់ ដោយហៅការវាយប្រហារលើអ៊ីរ៉ង់ថា ជាការរំលោភច្បាប់អន្តរជាតិ។
លោក Vucic បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរបស់អគ្គសេនាធិការកងទ័ពថា៖«គ្មានអ្វីគួរឲ្យសង្ស័យដែលថា អាមេរិកមិនបានរំលោភលើច្បាប់សាធារណៈអន្តរជាតិនោះទេ»។
ដោយលើកឡើងភាពស្រដៀងគ្នាការទម្លាក់គ្រាប់បែករបស់អង្គការណាតូក្នុងឆ្នាំ ១៩៩៩ ទៅលើប្រទេសយូហ្គោស្លាវី លោកបានសង្កត់ធ្ងន់លើតម្រូវការឲ្យគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានអន្តរជាតិ។ លោក Vucic ក៏បានសោកស្ដាយចំពោះការខកខានឱកាសការទូតរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
