ក្រុមហ៊ុនអាកាសចរណ៍ Oman Air នៅថ្ងៃអង្គារនេះ បានប្រកាសបន្តជើងហោះហើរឡើងវិញ ខណៈដែលអ៊ីរ៉ាក់ និងស៊ីរី បានបើកដែនអាកាសរបស់ពួកគេឡើងវិញ បន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់ ទទួលយកផែន ការបទឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១២ថ្ងៃរបស់ពួកគេ ដែលបានធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់។

ប្រទេសអ៊ីរ៉ាក់ បានបើកដែនអាកាសរបស់ខ្លួនឡើងវិញ រយៈពេល ១២ថ្ងៃ បន្ទាប់ពីការបិទវាក្នុងអំឡុងពេលជម្លោះអ៊ីរ៉ង់និងអ៊ីស្រាអែល។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ាក់ បាននិយាយថា វិធានការនេះ បានកើតឡើង «បន្ទាប់ពីការវាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពសន្តិសុខ និងការសម្របសម្រួលជាមួយអាជ្ញាធរជាតិ និងអន្តរជាតិពាក់ព័ន្ធ»។
ការបើកដែនអាកាសឡើងវិញ និងការហោះហើរឡើងវិញ ត្រូវបានគេរំពឹងថា នឹងបន្ធូរបន្ថយការរំខាននៃការហោះហើរក្នុងតំបន់ និងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ បន្តការហោះហើរត្រង់ និងមានប្រសិទ្ធភាពជាងមុន។
