រុស្ស៊ីគាំទ្រអ៊ីរ៉ង់ ជាមួយនឹង «ជំហរច្បាស់លាស់» ថ្កោលទោសការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល

2025/06/25 01:22:35 am        56

វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា) បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានគាំទ្រអ៊ីរ៉ង់ «ជាមួយនឹងការមានជំហរច្បាស់លាស់» ដោយបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយថា ទីក្រុងមូស្គូមានបំណងលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនបន្ថែមទៀតជាមួយទីក្រុងតេអេរ៉ង់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កំពុងឆ្លើយតបទៅនឹងសំណួរ ពាក់ព័ន្ធនឹងការរិះគន់ពីសំណាក់អ្នកអត្ថាធិប្បាយមួយចំនួន ដែលបានលើកឡើងថា រុស្ស៊ីមិនបានធ្វើឲ្យបានគ្រប់គ្រាន់នោះឡើយ ក្នុងការគាំទ្រអ៊ីរ៉ង់ ដែលខ្លួនមានកតិកាសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ។

លោក Peskov បានបញ្ជាក់ថា៖ «មនុស្សជាច្រើនកំពុងព្យាយាមធ្វើឲ្យខូចដល់ទំនាក់ទំនង រវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ដោយការចាក់សាំងលើភ្លើងបន្ថែម»។

លោកបានកត់សម្គាល់បន្ថែមថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី Vladimir Putin នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ (ទី២៣ ខែមិថុនា) បាននិយាយថា លោកបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់រុស្ស៊ី។

លោក Araghchi បានថ្លែងអំណរគុណដល់លោក Putin ដែលបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ដោយលោកបានប្រាប់ថា ប្រទេសរុស្ស៊ីឈរនៅ «ខាងអ្នកមានភាពត្រឹមត្រូវ ក្នុងប្រវត្តិសាស្ត្រ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm