វៀតណាមកាត់ទោសមនុស្ស ៤១នាក់ ក្នុងសំណុំរឿងពុករលួយ ៤៥លានដុល្លារ

2025/06/25 02:14:35 am        210


ដំណើរការកាត់ក្តីលើមនុស្ស ៤១នាក់ ដែលរួមមានទាំងមន្ត្រីរដ្ឋផងដែរ ក្នុងសំណុំរឿងពុករលួយគិតជាទឹកប្រាក់ចំនួន ៤៥លានដុល្លារ បានចាប់ផ្តើមហើយនៅក្នុងប្រទេសវៀតណាម នាថ្ងៃអង្គារ (ទី២៤ ខែមិថុនា) នេះ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយរបស់រដ្ឋកុម្មុយនីស្ត។

យុទ្ធនាការ ដែលត្រូវបានគេឲ្យឈ្មោះថា «ឡដុតកម្ទេច» ប្រឆាំងនឹងអំពើពុករលួយ បានធ្វើឲ្យឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលរាប់សិបនាក់ បានបាត់បង់តួនាទី និងត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងប្រធានាធិបតី ២រូប និងឧបនាយករដ្ឋមន្ត្រី ៣រូប ព្រមទាំងមេដឹកនាំអាជីវកម្មធំៗជាច្រើនផងដែរ។

ក្នុងករណីចុងក្រោយនេះ តុលាការនៅទីក្រុងហាណូយ បានចាប់ផ្តើមនីតិវិធី ប្រឆាំងនឹងអតីតមន្ត្រីចំនួន ៣០នាក់នៃខេត្តភាគខាងជើង Vinh Phuc, Phu Tho និងខេត្ត Quang Ngai ភាគកណ្តាល។

មនុស្ស ១១នាក់ផ្សេងទៀត ដែលជាពាណិជ្ជករ និងបុគ្គលិកក្រុមហ៊ុន ក៏ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ ដែលរដ្ឋអាជ្ញាប្រាប់ថា បានបង្កការខូចខាតដល់រដ្ឋជាទឹកប្រាក់ជាង ១,១៦សែនកោដិដុង (៤៤,៦លានដុល្លារ)។

ជនជាប់ចោទទាំងនោះត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើន រួមមានស៊ីសំណូក ការរំលោភអំណាច និងការរំលោភច្បាប់ ស្តីពីការដេញថ្លៃ និងគណនេយ្យ។ រដ្ឋអាជ្ញាបានលើកឡើងថា ចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២៤ ប្រធានក្រុមហ៊ុន Phuc Son Group លោក Nguyen Van Hau បានចំណាយប្រាក់ជាង ៥លានដុល្លារ សូកប៉ាន់មន្ត្រី ដើម្បីទទួលបានកិច្ចសន្យា នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៤ តម្លៃរាប់ពាន់លានដុល្លារ នៅក្នុងខេត្តទាំង៣៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm