កាលពីថ្ងៃចន្ទម្សិលមិញ រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយប្រាប់មេដឹកនាំរបបសឹកនៅអាហ្វ្រិកខាងលិចមួយនេះថា មាននូវវិស័យច្បាស់លាស់ ជាទីដែលកិច្ចសហប្រតិបត្តិការអាចនឹង បង្កើន ។
សារព័ត៌មានរុស្ស៊ី រាយការណ៍ថា លោក Putin បានទទួលស្វាគមន៍លោក Assimi Goita ដែលជាប្រធានាធិបតីស្តីទីម៉ាលីនៅវិមានក្រឹមឡាំង ជាទីដែលមេដឹកនាំទាំង ២ ជជែកគ្នារយៈពេល ២ម៉ោង ។
វិមានក្រឹមឡាំងនិយាយថា លោក Putin និយាយថា ទំនាក់ទំនងជាមួយម៉ាលី មាននិន្នាការកើនឡើងល្អ បើទោះបីជាពាណិជ្ជកម្មទ្វេភាគីបច្ចុប្បន្នស្ថិតក្នុងកម្រិតល្មមក៏ដោយ ។
លោកនិយាយថា មាននូវវិស័យល្អសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ទាំងនេះគឺជាការរុករកភូមិសាស្ត្រ ការអភិវឌ្ឍន៍ធនធានធម្មជាតិ ថាមពល ភស្តុភារ និងវិស័យមនុស្សធម៌ ។
វិមានក្រឹមឡាំងបន្តថា កិច្ចព្រមព្រៀងក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនទៀតដែលលោក Putin និងលោក Goita បានចុះហត្ថលេខា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរ ។
សូមបញ្ចាក់ថា ម៉ាលីស្ថិតនៅក្នុងចំណោមប្រទេសផលិតមាសកំពូលនៅអាហ្វ្រិក ប៉ុន្តែបច្ចុប្បន្នពួកគេនៅខ្វះខាតរោងចក្រចម្រាញ់អាចដំណើរការ និងទទួលស្គាល់ជាសកល ៕