រុស្ស៊ីប្រាប់ថា NATO ត្រូវការយកខ្លួនជាគូអរិ ដើម្បីសម្រេចគោលដៅចំណាយលើវិស័យការពារជាតិ ៥%

2025/06/25 02:53:03 am        119


វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា) នេះ បានលើកឡើងថា អង្គការណាតូ (NATO) កំពុងស្ថិតនៅលើផ្លូវនៃយោធូបនីកម្មហួសពីការគ្រប់គ្រងបាន ហើយបានបង្កើតរូបភាព ដែលថា ប្រទេសរុស្ស៊ី គឺជា «គូអរិដ៏គួរឲ្យខ្លាច» ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការប្តេជ្ញាចិត្ត ចំពោះការបង្កើនយ៉ាងច្រើននូវការចំណាយលើវិស័យការពារជាតិរបស់ប្រទេសសមាជិក។

បណ្ដាមេដឹកនាំអង្គការណាតូ ដែលកំពុងចាប់ផ្តើមកិច្ចប្រជុំកំពូលចំនួន ២ នៅប្រទេសហូឡង់ បាននិយាយថា រុស្ស៊ីអាចវាយប្រហាររដ្ឋជាសមាជិករបស់អង្គការណាតូណាមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប្រសិនបើទីក្រុងមូស្គូមិនត្រូវបានបញ្ឈប់មិនឲ្យគ្រប់គ្រងលើអ៊ុយក្រែនទេនោះ។

រុស្ស៊ីបដិសេធផែនការវាយប្រហាររដ្ឋសមាជិកអង្គការណាតូ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វាជា «កិច្ចប្រឹងប្រែងដ៏ខ្ជះខ្ជាយ» ក្នុងការធានាដល់សម្ព័ន្ធភាពនូវរឿងបែបនេះ ព្រោះវាត្រូវបានកំណត់ថា មានការគំរាមកំហែងពីរុស្ស៊ី។

លោកបាននិយាយថា៖ «នេះគឺជាសម្ព័ន្ធមិត្តដែលបង្កើតឲ្យមានការប្រឈមមុខគ្នា។ នេះមិនមែនជាឧបករណ៍បង្កើតឲ្យសន្តិភាព និងស្ថិរភាពនោះទេ»។ លោកបានកត់សម្គាល់ពីចេតនារបស់អង្គការណាតូ ក្នុងការធ្វើឲ្យសមាជិកប្តេជ្ញាចំពោះការចំណាយ ៥ភាគយយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ លើវិស័យការពារជាតិ តាមការទាមទាររបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

លោក Peskov បានសង្កត់ធ្ងន់ថា៖ «សម្ព័ន្ធភាពយោធានេះកំពុងធ្វើដំណើរប្រកបដោយទំនុកចិត្តលើផ្លូវនៃយោធូបនីកម្មហួសពីការគ្រប់គ្រងបាន»។ លោកបានបន្ថែមថា៖ «ដើម្បីជំរុញគោលដៅ ៥ភាគរយ វាគឺជារឿងចាំបាច់ដែលអង្គការណាតូត្រូវប្រឌិតការគំរាមកំហែងដ៏គួរឲ្យខ្លាច។ ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវបង្កើតរូបភាពដ៏គួរឲ្យខ្លាច។ ហើយក្នុងទស្សនវិស័យរបស់មន្ត្រីអង្គការណាតូ ប្រទេសរបស់យើង គឺស័ក្ដិសមបំផុត សម្រាប់តួនាទីជាអ្នកគំរាមកំហែង»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm