បាល់ទាត់៖ ជំនួបនៅក្របខណ្ឌ English Premier League រវាងម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ទទួល Wolverhampton នៅយប់ថ្ងៃអង្គារស្អែកនេះត្រូវបានសំរេចលើកពេលហើយ ក្រោយមានករណីឆ្លងច្រើននៅក្លិប Wolves។ ការប្រកួតរវាងក្រុមទាំងពីរគ្រោងធ្វើឡើងនៅកីឡដ្ឋាន Emirate យប់ថ្ងៃអង្គារស្អែកនេះ។
ករណី Covid-19 ច្រើនបូករួមជាមួយនឹងបញ្ហារបួសធ្វើឱ្យក្រុមរបស់លោក Bruno Lage មិនមានកីឡាករគ្រប់ចំនួនដើម្បីធ្វើដំណើរទៅទឹកដី Arsenal។ សរុបមកដល់ពេលនេះមានការប្រកួតចំនួន ១៥ ហើយដែលត្រូវបានលើកពេលក្នុងរដូវកាលនេះដោយសារបញ្ហា Covid-19 ក្នុងខែធ្នូនេះ។ មុននេះដែរ Leeds United ជួបជាមួយ Aston Villa ក៏ត្រូវបានប្រកាសលើកពេលផងដែរក្រោយ Leeds ក៏មានករណីឆ្លងច្រើនផងដែរ៕
អត្ថបទ៖នាង សុភាវុធ