ចក្រភពអង់គ្លេស គ្រោងទិញយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរតាកទិក

2025/06/25 04:02:19 pm        169

រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារ (២៤ មិថុនា) ថា ខ្លួននឹងទិញយន្តហោះចម្បាំងប្រភេទ F-35A ចំនួន ១២គ្រឿង ដែលមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរតាកទិក នៅក្នុងអ្វីដែលខ្លួនពិពណ៌នាថាជាការពង្រីកដ៏ធំបំផុតនៃប្រព័ន្ធរារាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងមួយជំនាន់។

វិមាននាយករដ្ឋមន្រ្តីអង់គ្លេស Downing Street បានឱ្យដឹងថា ការទិញយន្តហោះចម្បាំងពីក្រុមហ៊ុន Lockheed Martin នេះនឹងអនុញ្ញាតឱ្យកងកម្លាំងអាកាសរបស់ចក្រភពអង់គ្លេស អាចផ្ទុកអាវុធនុយក្លេអ៊ែរបានជាលើកដំបូង ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមត្រជាក់មក។

លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "នៅក្នុងយុគសម័យនៃភាពមិនប្រាកដប្រជាជ្រុលនិយមបែបនេះ អង់គ្លេសមិនអាចព្រងើយកន្តើយនឹងសន្តិភាពបានទៀតទេ ហើយនេះជាមូលហេតុដែលរដ្ឋាភិបាលអង់គ្លេស កំពុងវិនិយោគលើសន្តិសុខជាតិរបស់ខ្លួន"។

គួរឱ្យដឹងថា ចក្រភពអង់គ្លេស កំពុងតែបង្កើនការចំណាយយ៉ាងច្រើនលើវិស័យការពារជាតិ និងធ្វើឱ្យប្រសើរឡើងនូវកងកម្លាំងយោធារបស់ខ្លួន រួមទាំងកងនាវាមុជទឹកផងដែរ ដោយសារប្រទេសនេះប្រឈមមុខនឹងអរិភាពកើនឡើងពីរុស្ស៊ី និងនៅពេលដែលសហរដ្ឋអាមេរិក ដកថយពីតួនាទីជាប្រពៃណីរបស់ខ្លួនក្នុងនាមជាអ្នកការពារសន្តិសុខទ្វីបអឺរ៉ុប។

រដ្ឋាភិបាលអង់គ្លេសនិយាយថា ការទិញយន្តហោះចម្បាំងនេះនឹងអនុញ្ញាតឱ្យខ្លួនរួមចំណែកនូវអ្វីដែលគេហៅថា យន្តហោះដែលមានសមត្ថភាពទ្វេមុខងារដល់អង្គការណាតូ ដើម្បីផ្ទុកអាវុធនុយក្លេអ៊ែរក្នុងករណីមានជម្លោះ។ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និយាយថា "នេះគឺជាការរួមចំណែកដ៏រឹងមាំមួយទៀតរបស់អង់គ្លេសចំពោះសម្ព័ន្ធយោធាណាតូ"៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm