កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះ បានដោះបន្សាប និងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ប្រកបដោយសុវត្ថិភាព។ គ្រាប់បែកប្រភេទM117នេះ មានទម្ងន់ប្រមាណ ៣៧២គីឡូក្រាម មានបណ្តោយជាង២ម៉ែត្រ មានអង្កត់ផ្ចិតជាង៤០សង់ទីម៉ែត្រ គ្រាប់បែកM117នេះ អាចទម្លាក់ពីយន្តហោះប្រភេទB52 ក្នុងកំឡុងឆ្នាំ១៩៧៣!។

គ្រាប់បែកនេះបានឃើញនៅភូមិបាក់កូដ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងជម្រៅប្រមាណជាង៤ម៉ែត្រ។ ទីតាំងនេះបានរកឃើញសរុបចំនួន១១គ្រាប់ដូចមានបង្ហាញក្នុងគំនូសប្លង់!

សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលអង្គភាពស៊ីម៉ាក់បាននិងកំពុងស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាលើទីតាំងប្រមាណជាង២៣០,០០០ ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស និងរៀបចំប្រព័ន្ធទិន្នន័យជាតិAI សម្រាប់គ្រប់គ្រង និងដោះស្រាយវិបត្តិគ្រាប់បែកសំណល់សង្គ្រាមធានាសុខសុវត្ថិភាពប្រជាជនកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕







