សារមនី្ទរទួលស្លែង សម្ពោធបើកពិព័រណ៍មិនអចិន្រ្តៃយ៍ ស្តីពី ការចងចាំជនរងគ្រោះតាមរយៈសម្លៀកបំពាក់

2021/12/28 10:53:05 pm        464

ភ្នំពេញ ៖ សារមនី្ទរទួលស្លែង សម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី ការចងចាំជនរងគ្រោះតាមរយៈសម្លៀកបំពាក់ ការអភិរក្សវាយនភណ្ឌនៅសារមនី្ទរទួលស្លែង នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាលទ្ធផលនៃកិច្ចសហការដ៏មានតម្លៃរវាងក្រសួងវប្បធម៌ និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក្នុងការចូលរួមថែរក្សា និងអភិរក្សសមុច្ច័យប្រវតិ្តសាស្រ្តឧក្រិដ្ឋកម្មនៅសារមនី្ទរទួលស្លែង សម្រាប់ការផ្សព្វផ្សាយឲ្យមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ និងចងចាំអំពីជនរងគ្រោះនៅមនី្ទរ ស-២១។

​បើតាមលោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមនី្ទរទួលស្លែង បានឲ្យដឹងថា ជាលទ្ធផលក្រោមការសម្របសម្រួលរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមនី្ទរទួលស្លែង បានទទួលជំនួយពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោងអភិរក្សវាយនភណ្ឌសេសសល់ពីអតីតមនី្ទរ ស-២១ នៅសារមនី្ទរទួលស្លែង ចំនួន០២ដំណាក់កាល គឺដំណាក់កាលទី១៖ នៅឆ្នាំ២០១៨ និងដំណាក់កាលទី២ នៅឆ្នាំ២០២០។ សកម្មភាពការងារទាំងពីរដំណាក់កាលនេះ ផ្តោតទៅលើការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្រី្ត និងបុគ្គលិកផ្នែកអភិរក្សរបស់សារមនី្ទរ ការអនុវត្តផ្ទាល់លើការងារអភិរក្ស និងកែសម្រួលការដាក់តាំងវាយនភណ្ឌក្នុងសាលពិព័រណ៍អចិន្ត្រៃយ៍អគារ «ខ»។

ជាមួយគ្នានោះដែរលោក Benjamin V.Wohlauer អនុប្រធានអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតអាមេរិក ប្រចាំកម្ពុជា មានការពេញចិត្ត នូវឱកាសដែលបានធ្វើការជាមួយសារមនី្ទរទួលស្លែង ទោះមានបញ្ហាប្រឈមសម័យកូវីដ-១៩ យ៉ាងណាកី្ត ដែលយើងបានតាំងចិត្តសម្រេចបាននាថ្ងៃនេះ។ ជាទូទៅសហរដ្ឋអាមេរិក មានកិច្ចសហប្រតិបតិ្តជាមួយប្រទេសកម្ពុជា ដើម្បីធ្វើការអភិរក្សវាយនភណ្ឌ មានច្រើន ដែលគម្រោងនាថ្ងៃនេះ បានបង្ហាញចំពោះមុខប្រវតិ្តសាស្រ្ត ជាការចងចាំទុករហូត ដោយធ្វើការរួមគ្នា ដើម្បីអភិរក្សនូវសម្លៀកបំពាក់ និងវាយនភណ្ឌ។

ទន្ទឹមគ្នានោះដែរ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានថ្លែងថា ការរៀបចំសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ ជាផ្នែកមួយនៃការអនុវត្តគម្រោងអភិរក្សវាយនភណ្ឌ នៅសារមនី្ទរទួលស្លែង ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្រាប់កិច្ចអភិរក្សបេតិកភណ្ឌ។ គម្រោងនេះ បានផ្តល់អត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃ សម្រាប់កិច្ចការអភិរក្ស និងការកសាងសមត្ថភាពបុគ្គលិកសារមនី្ទរលើការងារអភិរក្ស។ ឯកឧត្តម រដ្ឋលេខាធិការ ក៏សូមឧទ្ទិសស្នាដៃពិព័រណ៍ និងការអភិរក្សសមុច្ច័យទាំងនេះ ជូនជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម ជាពិសេសជនរងគ្រោះក្នុងមនី្ទរឃុំឃាំង ស-២១ ប្រមាណ២០,០០០នាក់ សូមព្រលឹងរបស់អ្នករាល់គ្នា បានទៅកាន់ទីស្ងប់សុខ៕​ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm