លោក Trump ច្រានចោលរបាយការណ៍ចារកម្មដែលថា អាមេរិកបរាជ័យក្នុងការបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់

2025/06/25 05:40:28 pm        69

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមុខច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលអះអាងថា ការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ មិនបានជោគជ័យក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ឡើយ។

ដោយហៅដំណឹងនោះថា "ព័ត៌មានក្លែងក្លាយ" លោក Trump បានបង្ហោះលើបណ្ដាញសង្គម Truth Social ថា គោលដៅត្រូវបាន "បំផ្លាញទាំងស្រុង" ដោយផ្ទុយទៅនឹងការវាយតម្លៃចារកម្មបឋម ដែលបង្ហាញថា ការវាយប្រហារនោះគ្រាន់តែអាចពន្យឺតកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ឱ្យដើរថយក្រោយត្រឹមពីរបីខែប៉ុណ្ណោះ។

លោក Trump បានបង្ហោះសារថា៖ "ព័ត៌មានក្លែងក្លាយ CNN រួមជាមួយនឹងកាសែត New York Times ដ៏បរាជ័យ បានសហការគ្នាក្នុងការប៉ុនប៉ងបង្ខូចការវាយប្រហារដ៏ជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រដោយយោធាអាមេរិក។ ទីតាំងនុយក្លេអ៊ែរនៅអ៊ីរ៉ង់ ត្រូវបំផ្លាញទាំងស្រុង! ទាំងកាសែត The Times និង CNN កំពុងទទួលរងការរិះគន់ពីសាធារណជន!"។

នៅមុននោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក៏បានច្រានចោលរបាយការណ៍នេះផងដែរនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងខឹងសម្បារមួយ ដោយហៅថាជាព័ត៌មាន "បំភ្លៃទាំងស្រុង"។

គួរឱ្យដឹងថា សារព័ត៌មាន CNN បានរាយការណ៍ដំបូងគេថា របាយការណ៍ពីទីភ្នាក់ងារចារកម្មសម្ងាត់ការពារជាតិ (DIA) បាននិយាយថា ការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិក ទៅលើទីតាំងនុយក្លេអ៊ែរចំនួន៣ របស់អ៊ីរ៉ង់ — គឺ Fordo, Natanz និង Isfahan — មិនបានបំផ្លាញសមាសធាតុស្នូលនៃកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះទេ ហើយទំនងជាធ្វើឱ្យកម្មវិធីដ៏គ្រោះថ្នាក់នេះដើរថយក្រោយត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm