ផ្សារទំនើបនានាបន្តដាក់លក់ផលិតផលកសិផល បន្លែ ផ្លែឈើខ្មែរ ជំរុញការ​លក់ផលិតផល​ក្នុង​ស្រុក

2025/06/25 06:35:07 pm        769

ក្រោយកម្ពុជាសម្រេចបិទការនាំចូលបន្លែ ផ្លែឈើទាំងស្រុងពីថៃ បច្ចុប្បន្ន បណ្តាផ្សារ​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញក្នុងនោះមានផ្សារទំនើប ជីប ម៉ុង ជាដើម កំពុងបន្តដាក់លក់ផលិតផលកសិផល បន្លែ ផ្លែឈើខ្មែរ ដែលទើប​ប្រមូល​ទិ​ញ​ពី​ប្រជាកសិករ​នៅ​តាម​បណ្ដា​ហាង​របស់​ខ្លួន​ក្នុង​តម្លៃ​បញ្ចុះ​តម្លៃ​ពិសេស​ផងដែរ។

លោក ខឿន សុវណ្ណ ប្រធានផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាសឡា រាជធានីភ្នំពេញ បាន​ឱ្យព័ត៌មានប៊ីធីវីដឹងថា រហូតមកទល់ពេលនេះ ផ្សារ ជីបម៉ុង ដែលមានដើម​កំណើត​ជា​ផ្សារ​របស់​ខ្មែរ​មួយ​នេះ​នៅតែបើកចំហ និងលើកទឹកចិត្តដល់កសិករខ្មែរគ្រប់ទម្រង់ ក្នុងការដាំ​ដុះ​ការ​យក​ទំនិញ​របស់​ខ្លួន​មកដាក់លក់ ក៏ដូចជាការបន្តរួមសហការ ដើម្បីធ្វើយ៉ាងណា​ឱ្យ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រ​ទេសកម្ពុជាមានភាពរីកចម្រើន កាត់បន្ថយ​ការ​នាំ​ចូល​នូវ​អ្វីដែ​ល​ខ្មែរ​អាច​ផលិត​ក្នុង​ស្រុក​បាន​ រហូតអាចជួយរួម​ចំណែក​ពង្រឹង​ទីផ្សារ​ផលិត​ផល​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​មាន​សន្ទុះ​គាំទ្រ​ទ្វេ​ឡើង​បង្ហាញ​ឱ្យ​ឆាកអន្តរជាតិឃើញថាខ្មែរអាចធ្វើបានហើយគាំទ្រកសិករខ្មែរ លើកស្ទួយ​កសិផល​ក្នុង​ស្រុក​។

លោកក៏បានអរគុណជូនចំពោះអតិថិជនទាំងអស់ ដែលបានចូលរួមគាំទ្រផលិតផលក្នុងស្រុក មិន​ថា​តែ​បន្លែ ផ្លែឈើប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលិតផលជាច្រើនមុខទំនិញថែមទៀត មានដូចជា​គ្រឿង​ទេស ត្រី សាច់ គ្រឿងក្រអូប និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជាដើម ដែលសុទ្ធសឹង​ជា​ទំនិញ​មាន​គុណភាព និងស្តង់ដារត្រឹមត្រូវ។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញការពេញចិត្ត និងអះអាងថា នឹង​បន្ត​គាំទ្រ​ផលិត​ផល​ខ្មែរ​ទៅមុខថែមទៀត ជាពិសេសក្នុងគ្រាដែលកសិផលណាជួបប្រទះបញ្ហាកង្វះទីផ្សារ ដោយ​សារ​កត្តាផ្សេងៗ។ ការគាំទ្ររបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គឺជាការលើកទឹកចិត្តដ៏សំខាន់ សម្រាប់​ប្រជាកសិករ និងសហគ្រិន ព្រមទាំងអាច​ទាក់​ទាញ​អ្នក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ឱ្យ​បាន​កាន់​តែច្រើនថែមទៀត ដើម្បីឱ្យប្រជាជនខ្មែរ «មានហូប មានប្រើ មានបាន និងមានរហូត»។

គិតមកដល់ពេលនេះ ខណៈកម្ដៅវិវាទព្រំដែនរវាងកម្ពុជា-ថៃកំពុង​ឈាន​ដល់​ការ​បិទ​ច្រក​ព្រំដែន​ជា​ឯកតោភាគីរបស់ភាគីថៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងច្បាស់ថា រាជ​រដ្ឋាភិបាល​បានត្រៀមលក្ខណៈរួចហើយ ជាពិសេសបណ្ដក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាង​ណា​ធានា​ឱ្យមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្លៃសមរម្យ ទាំងប្រេងឥន្ធនៈ និងការផ្គត់​ផ្គង់​ផ្សេង​ៗ​ឆ្លើយ​តប​ទៅនឹងទង្វើជាឯកតោភាគីរបស់ថៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        37
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        37
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm