ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដាក់ការសង្ស័យជុំវិញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារដៃគូណាតូរបស់ខ្លួន ដោយបានលើកឡើងថាមាននិយមន័យច្រើន ចំពោះមូលដ្ឋាន នៃកិច្ចសន្យាការពារទៅវិញទៅមករបស់សម្ព័ន្ធមិត្ត។

លោក Trump បាននិយាយដូច្នេះទៅកាន់អ្នកសារព័ត៌មានមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅក្នុងប្រទេសហូឡង់ ជាការជួបប្រជុំគ្នារយៈពេលពីរថ្ងៃ ក្នុងគោលបំណងផ្តល់សញ្ញាដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា NATO បានរួបរួមគ្នា ទោះបីជាមានការរិះគន់ក្នុងពេលកន្លងមករបស់លោក Trump និងបានប្តេជ្ញាចិត្តពង្រីក និងធ្វើឱ្យប្រសើរឡើងនូវការការពារខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយពីទីក្រុងមូស្គូ។

ទោះជាយ៉ាងណា ដោយត្រូវបានសួរបញ្ជាក់ដោយអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One អំពីថាតើលោកនៅតែប្តេជ្ញាចិត្តចំពោះការការពារទៅវិញទៅមកក្នុងចំណោមសម្ព័ន្ធមិត្ត ដូចដែលបានកំណត់ដោយមាត្រាទី៥ របស់អង្គការណាតូ លោក Trump បានឆ្លើយតបថា៖ «ខ្ញុំប្តេជ្ញា ជួយសង្គ្រោះជីវិតមនុស្ស។ ខ្ញុំប្តេជ្ញាចិត្តចំពោះជីវិត និងសុវត្ថិភាព ហើយខ្ញុំនឹងផ្តល់ឱ្យអ្នកនូវនិយមន័យពិតប្រាកដនៅពេលខ្ញុំចូលរួមកិច្ចប្រជុំ។
លោក Trump បានបង្ហោះរូបថតអេក្រង់នៃសាររបស់អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte ដោយសាទរលោកចំពោះ «ចំណាត់ការមិនរួញរារបស់លោកក្នុងប្រទេសអ៊ីរ៉ង់» និងធ្វើឱ្យសម្ព័ន្ធមិត្តណាតូទាំងអស់ព្រមព្រៀងចំណាយបន្ថែមទៀតលើវិស័យការពារជាតិ។