មេដឹកនាំសាសនាគ្រឹស្តជាន់ខ្ពស់របស់ប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃអង្គារនៅពិធីបុណ្យសពសម្រាប់ជនរងគ្រោះនៃការបំផ្ទុះគ្រាប់បែកក្នុងព្រះវិហារថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ahmed al-Sharaa ត្រូវទទួលខុសត្រូវចំពោះកាដែលពុំបានការពារជនជាតិភាគតិច។

យ៉ាងហោចណាស់មានអ្នកគោរពបូជា២៥នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅឯវិហារ Mar Elias ក្នុងទីក្រុងដាម៉ាស ជាការវាយប្រហារលើកដំបូងចាប់តាំងពីរដ្ឋាភិបាលដឹកនាំដោយក្រុមអ៊ីស្លាមនិយមរបស់ លោក Sharaa បានដណ្តើមអំណាចកាលពីខែធ្នូ បន្ទាប់ពីការផ្តួលរំលំលោក Assad ។

ការវាយប្រហារ ដែលរដ្ឋាភិបាលបានបន្ទោសទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម បានធ្វើឲ្យមានមន្ទិលសង្ស័យក្នុងចំណោមជនជាតិភាគតិចថាតើពួកគេអាចពឹងផ្អែកលើការធានារបស់រដ្ឋាភិបាលក្នុងការការពារពួកគេបានដែរឬយ៉ាងណា។
អ្នកកាន់សាសនាគ្រឹស្តមានចំនួនប្រហែល ១០% នៃប្រជាជនមុនសង្រ្គាមរបស់ប្រទេសស៊ីរី ដែលមានចំនួន២២លាននាក់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះខ្លាំងក្នុងអំឡុងពេលជម្លោះ១៤ឆ្នាំ ដែលភាគច្រើនថយចុះតាមរយៈការធ្វើអន្តោប្រវេសន៍។