អាជ្ញាធររដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារទី២៤ ខែមិថុនាថា បំណាក់ដីនៅទីក្រុង Bello របស់ប្រទេសកូឡុំប៊ី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ ហើយមនុស្សយ៉ាងហោចណាស់១៥ នាក់បានរងរបួស និង១៥ នាក់ផ្សេងទៀត នៅបាត់ខ្លួន។

បំណាក់ដី បានកើតឡើងកាលពីថ្ងៃអង្គារ ប៉ុន្តែអាជ្ញាធរបានបន្តជម្លៀសក្រុមគ្រួសារជាច្រើនពីតំបន់ផ្សេងៗគ្នាពេញមួយថ្ងៃ ដោយព្រួយបារម្ភថាបំណាក់ដីនៅមានសកម្មភាពបន្ថែមទៀត។

អាជ្ញាធរ បានដាក់ពង្រាយក្រុមស្វែងរក និងជួយសង្គ្រោះ ដែលត្រូវបានជួយដោយប្រជាជនក្នុងតំបន់ និងបានបង្កើតទីជម្រកបណ្តោះអាសន្ននៅទីតាំងជាច្រើនកន្លែង រួមមានសាលារៀន និងមជ្ឈមណ្ឌលសហគមន៍ ដោយមានជំនួយផ្នែកចិត្តសាស្រ្តផ្តល់ដល់គ្រួសារដែលរងផលប៉ះពាល់។