ការលក់រថយន្តថ្មីរបស់ក្រុមហ៊ុនអាមេរិក Tesla នៅក្នុងទ្វីបអឺរ៉ុប បានធ្លាក់ចុះ ២៧,៩% ក្នុងខែឧសភា ធៀបនឹងឆ្នាំមុន ដែលជាខែទីប្រាំជាប់ៗគ្នា បើទោះបីជាការលក់រថយន្តអគ្គិសនីពេញលេញនៅក្នុងតំបន់នេះបានកើនឡើង ២៧,២% ក៏ដោយ ជាមួយនឹងគំរូរថយន្ត Mode Y ដែលបានកែប្រែថ្មីរបស់ខ្លួន មិនទាន់បង្ហាញសញ្ញានៃការស្តារម៉ាកយីហោឡើងវិញគ្រាប់គ្រាន់នោះទេ ស្របពេលការប្រកួតប្រជែងពីក្រុមហ៊ុនអគ្គិសនី EV ចិន។

ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញថា ការលក់រថយន្តសរុបនៅក្នុងទ្វីបអឺរ៉ុប បានកើនឡើង ១,៩% ជាមួយនឹងកំណើនខ្លាំងបំផុតបានមកពីរថយន្តកូនកាត់អគ្គិសនីលាយសាំង Plug-in hybrid និងរថយន្តដែលប្រើជម្រើសប្រេងឥន្ធនៈ។

ការលក់នៅអឺរ៉ុបរបស់ក្រុមហ៊ុន Tesla ឥឡូវនេះ បានធ្លាក់ចុះរយៈពេលប្រាំខែជាប់ៗគ្នា ប៉ុន្តែគូប្រជែង EV ហាក់ទទួលបានសន្ទុះ ខណៈអតិថិជនប្តូរទៅទិញរថយន្ត EV របស់ចិន ដែលមានតំលៃថោក ហើយក្នុងករណីខ្លះគឺមកពីពហិការក្នុងការតវ៉ាប្រឆាំងនឹងនយោបាយរបស់នាយកប្រតិបត្តិ Tesla លោក Elon Musk។ ចំណែកទីផ្សារអ៊ឺរ៉ុប របស់ក្រុមហ៊ុន Tesla ក៏បានធ្លាក់ចុះមកត្រឹម ១,២% ក្នុងខែឧសភា ពីអត្រា ១,៨% កាលពីឆ្នាំមុន។
កំណែរថយន្ត Model Y របស់ Tesla មានគោលបំណងដើម្បីកែប្រែជួរម៉ូដែលចាស់ៗរបស់ខ្លួន ខណៈដែលក្រុមហ៊ុនផលិតរថយន្តចំណាស់ៗ និងគូប្រជែងរបស់ចិន បើកដំណើរការរថយន្ត EV ក្នុងល្បឿនយ៉ាងលឿន ស្របពេលមានភាពតានតឹងពាណិជ្ជកម្ម៕
