សំបកដបរាប់សែនបានក្រាលនៅលើដីក្នុងទីលានធំមួយរបស់ទីក្រុង Bogota ប្រទេសកូឡំប៊ី ជាផ្នែកមួយនៃការតវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរជាងមុនសម្រាប់អ្នកកែច្នៃឡើងវិញ។ សកម្មភាព ដែលត្រូវបានរៀបចំដោយសមាគមជាតិនៃអ្នកកែច្នៃ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីតម្លៃនៃការងាររបស់អ្នកកែច្នៃឡើងវិញ ដោយជំរុញឱ្យអាជ្ញាធរផ្តល់ការទទួលស្គាល់ជាសាធារណៈ និងតម្លៃកាន់តែប្រសើរសម្រាប់សម្ភារៈនានា។

លោក Nohra Padilla អ្នកដឹកនាំសមាគមអ្នកកែឆ្នៃបានពន្យល់ថា «យើងបានធ្វើបែបនេះ ដោយសារតែតម្លៃនៃសម្ភារៈបានធ្លាក់ចុះ៥១% ក្នុងមួយខែ» ទោះបី វាជាសម្ភារៈដែលតម្រូវឱ្យយើងធ្វើការងារបន្ថែមទៀតក៏ដោយ។ នៅទីក្រុង Bogota មានអ្នកកែឆ្នៃឡើងវិញចំនួន២៤.៣១០នាក់ក្នុងឆ្នាំ២០២០ ដែលធ្វើការក្រោមលក្ខខណ្ឌដ៏លំបាក ជារឿយៗពុំមានសន្តិសុខសង្គម ឬការការពារពីហានិភ័យការងារ និងប្រឈមមុខការប្រកួតប្រជែងពីសាជីវកម្មធំៗ។

ទោះបីជាមានតួនាទីសំខាន់ក្នុងខ្សែច្រវ៉ាក់តម្លៃកែច្នៃឡើងវិញក៏ដោយ ក៏ពួកគេតស៊ូដើម្បីឲ្យមានការទទួលស្គាល់ និងសំណងសមរម្យ ដោយបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់ការគាំទ្រពីសង្គម និងបែងចែកកាកសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពថ្លៃថ្នូរដល់ការងាររបស់ពួកគេ និងរួមចំណែកដល់អនាគតប្រកបដោយចីរភាព។
លោក Nohra Padilla បាននិយាយបន្ថែមថា «អ្នកកែឆ្នៃនៅប្រទេសកូឡុំប៊ី បានធ្វើសកម្មភាពទ្រង់ទ្រាយតូចៗ ដើម្បីបង្ហាញពីអ្វីដែលនឹងកើតឡើងចំពោះទីក្រុង ប្រសិនបើគ្មានការងាររបស់អ្នកកែច្នៃឡើងវិញ និងរបៀបនៃប្រព័ន្ធគ្រប់គ្រងកាកសំណល់នោះទេ វានឹងដួលរលំ។