សម្ដេចតេជោ បន្តប្រាប់ការពិតអំពីបញ្ហាព្រំដែនកម្ពុជា និងថៃ ដល់មេបញ្ជាការ​កងស្វ័យ​ការពារ​ជើង​គោក​ជប៉ុន

2025/06/25 10:21:04 pm        406

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បន្ត​ប្រាប់​ការ​ពិត​អំពី​បញ្ហា​ព្រំដែន​រវាងកម្ពុជា និងថៃ ទៅនាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចំពោះការ​ឈ្លាន​ពាន​របស់​ថៃ​ធ្វើ​ការ​លប​បាញ់​សម្លាប់​យោធិន​កម្ពុជា និងធ្វើការបំពានបិទព្រំដែនជាឯកតោភាគី និងធ្វើ​សកម្ម​ភាព​បង្កាត់​បង្ខូច​កម្ពុជា​ពាក់​ព័ន្ធ​នឹងវិវាទព្រំដែនប្រទេសទាំងពីរ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ការពិតបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការកងស្វ័យការពារជើងគោកជប៉ុន ចូល​ជួប​សម្តែង​ការ​គួរស​ម នៅ​វិមានព្រឹទ្ធសភា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយចប់ជំនួបនេះថា ក្នុងឱកាស​នោះ​នាយ​ឧត្តម​សេនីយ៍ នាយសេនាធិការកងស្វយ័តការពារជើងគោកជប៉ុន បាន​សម្ដែង​នូវ​ក្ដី​អរគុណ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យរូបលោក និងសហការី​បាន​ជួប​សម្ដែង​ការគួរសម និងស្ដាប់យោបល់របស់សម្ដេច។ នាយឧត្តមសេនីយ៍ ក្នុងនាម​តំណាង​ឱ្យ​កង​ទ័ព​ជប៉ុន បានចូលរួមរំលែកមរណទុក្ខចំពោះការស្លាប់របស់យុទ្ធជនកម្ពុជា គឺលោក ព្រឹន្ទបាល​ឯក សួន រ៉ោន កាលពីពេលថ្មីៗនេះជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

ក្នុង​ឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះលោកមេបញ្ជាការ ដែលបាន​ចូលរួម​រំលែក​មរណ​ទុក្ខ​ចំពោះ​យុទ្ធជន​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លា​ប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ក្នុងឱកាសនោះសម្ដេចតេជោ បានប្រាប់ទៅលោកមេ​បញ្ជាការ​កង​ទ័ព​ស្វ័យ​ការ​ពារ​ជើង​គោក​ជប៉ុន​អំពី​ស្ថាន​ភាព​ពិតប្រាកដនៃបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ បន្ទាប់ពីសម្ដេច​បាន​អរ​គុណ​ចំពោះ​ការ​ចូល​រួម​រំលែកទុក្ខពីខាងភាគីជប៉ុនចំពោះការពលីរបស់យុទ្ធជនកម្ពុជា។ នៅក្នុងនោះសម្ដេចតេជោ បាន​ពន្យល់អំពីវិវាទព្រំដែនកម្ពុជា-ថៃ ជាពិសេសការបាញ់សម្លាប់យុទ្ធជនកម្ពុជាពីខាងភាគីថៃ និង​ការ​សម្រេចចិត្តជាឯកតោភាគីរបស់ថៃបិទច្រកព្រំដែនជាដើម និង​សកម្ម​ភាព​ដែល​ថៃ​បាន​រំលោភ​មក​លើ​បូរណភាពទឹកដី និងប្រទេសកម្ពុជា​ដែល​ជា​ផ្នែក​មួយ​កម្ពុជា​ត្រូវ​តែ​មាន​វិធាន​ការ​ទប់​ស្កាត់​ និងឆ្លើយតបត្រលប់ទៅវិញ។

សម្ដេចតេជោ បានបញ្ជាក់​នៅ​ចំពោះ​មុខ​មេ​បញ្ជាការ​កង​ទ័ព​ស្វ័យ​ការពារ​ជើង​គោក​ជប៉ុន​យ៉ាង​ច្បាស់​ថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្ដិវិធី តាមយរៈយន្តការ​នៃ​ការ​ចរចា​ទ្វេ​ភាគី​ និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺការ​ដោះ​ស្រាយ​តាម​យន្ត​ការ​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលនេះជាគោល​ជំហរ​យ៉ាង​ច្បាស់​លាស់​របស់​កម្ពុជា។

សម្ដេចតេជោ បានលើកឡើងថា សម្ដេចមិននឹកស្មានដល់ថាកម្ពុជា-ថៃមានរឿងកើត​ឡើង​បែប​នេះ ចំពោះបញ្ហាព្រំដែនប្រទេសទាំងពីរនោះទេ ហើយអ្វីដែលសម្ដេចតេជោចង់បាន គឺ​ព្រំដែន​មួយ​ដែល​មា​នកិច្ចសហប្រតិបត្តិការល្អ មិត្តភាព សន្ដិភាព និងការអភិវឌ្ឍរួមគ្នា ហើយមិនច​ង់​ឃើញ​មាន​ការ​ផ្ទុះអាវុធ ឬសង្គ្រាមជាមួយគ្នាឡើយ។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា​មិន​មាន​អ្វី​ចង់​បាន​ក្រៅតែពីចង់ឱ្យជប៉ុនជំរុញទៅដល់ភាគីថៃធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្ដិវិធី ឈរ​លើ​គោលការណ៍ច្បាប់អន្តរជាតិ។

ជាការឆ្លើយតបលោកមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានអរគុណ​ចំពោះ​សម្ដេច​តេជោ ​ដែលបានបញ្ជាក់អំពីមូលហេតុ និងស្ថានភាពពិតនៃបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និង​ថៃ​ ហើយជប៉ុនក៏​ចង់បានការដោះស្រាយបញ្ហាដោយសន្ដិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ​នេះ​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        133
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm