ជម្លោះ ១២ថ្ងៃ ឆក់យកជីវិតមនុស្ស ៦១០នាក់ នៅអ៊ីរ៉ង់ និង ២៨នាក់ នៅអ៊ីស្រាអែល

2025/06/25 10:32:06 pm        52

ជម្លោះបង្ហូរឈាមរយៈពេល ១២ថ្ងៃ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបិទបញ្ចប់ជាផ្លូវការ កាលពីថ្ងៃអង្គារ (ទី២៤ ខែមិថុនា) ដោយភាគីទាំង២ បានចេញផ្សាយតួលេខជនរងគ្រោះដែលគូសបញ្ជាក់ពីចំនួនអ្នកស្លាប់យ៉ាងច្រើននៃអំពើហិង្សានេះ។

កាលពីថ្ងៃអង្គារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Hossein Kermanpour ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនាមក បានបណ្តាលឲ្យមានអ្នកស្លាប់ ៦១០នាក់ និងរងរបួស ៤.៧៤៦នាក់។

ក្នុងពេលជាមួយគ្នា វិទ្យុកងទ័ពអ៊ីស្រាអែល បានរាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកពី ៥០០ ទៅ ៥៥០គ្រាប់ និងយានដ្រូនជាង ១.០០០គ្រឿង អំឡុងពេលមានជម្លោះនេះ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែល ២៨នាក់ និងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

ជាមួយគ្នានេះ សេចក្ដីរាយការណ៍នោះក៏បានឲ្យដឹងផងដែរថា ការវាយប្រហារនោះ បានបំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធរាប់សិបកន្លែង ធ្វើឲ្យផ្ទះរាប់រយខ្នងខូចខាតខ្ទេចខ្ទី និងនាំឲ្យជនស៊ីវិលជាច្រើននាក់ត្រូវបម្លាស់លំនៅ។

នៅក្នុងសុន្ទរកថាជាសាធារណៈទៅកាន់ប្រជាជាតិ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសថា ជម្លោះដែលបង្កឡើងដោយអ៊ីស្រាអែល បានបញ្ចប់ហើយ ហើយបានអំពាវនាវឲ្យភ្នាក់ងាររដ្ឋាភិបាលចាប់ផ្ដើមកិច្ចប្រឹងប្រែងភ្លាមៗឆ្ពោះទៅរកការកសាងឡើងវិញ។

ហើយនៅថ្ងៃអង្គារនោះដែរ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រាប់ថា អគ្គសេនាធិការរបស់ IDF លោក Eyal Zamir បានប្រកាសពីការផ្តោតជាយុទ្ធសាស្ត្រឡើងវិញលើតំបន់ហ្កាហ្សា ហើយឥឡូវនេះ IDF នឹងផ្តល់អាទិភាពដល់កិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយសង្គ្រោះចំណាប់ថ្នូរ និងលុបបំបាត់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅក្នុងតំបន់នេះ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm