ប្រមុខសិទ្ធិមនុស្សរបស់ UN ស្នើឲ្យស្រីលង្កាដាក់ទោសឧក្រិដ្ឋជនសង្គ្រាម

2025/06/25 11:36:05 pm        71

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ (ទី២៤ ខែមិថុនា) បានជំរុញប្រទេសស្រីលង្កាធានាឲ្យមានការផ្ដន្ទាទោស ចំពោះអ្នកត្រូវទទួលខុសត្រូវ ពាក់ព័ន្ធនឹងការប្រព្រឹត្តិឧក្រិដ្ឋកម្ម អំឡុងសង្គ្រាមជនជាតិភាគតិចដែលមានរយៈពេលយ៉ាងយូរ។

អំឡុងកិច្ចពិភាក្សា នៅក្នុងរដ្ឋធានីកូឡុំបូរបស់ប្រទេសស្រីលង្កា លោក Volker Turk បានប្រាប់ថា ប្រទេសនេះត្រូវតែដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងនិទណ្ឌភាព ក្នុងអំឡុងពេលមានសង្រ្គាមបំបែករដ្ឋតាមិល (Tamil) ដែលចុងក្រោយត្រូវបានបញ្ចប់ដោយការបង្ហូរឈាម ក្នុងឆ្នាំ២០០៩។

UN បានប៉ាន់ប្រមាណថា ជនស៊ីវិលតាមិលចំនួន ៤០.០០០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងរដ្ឋាភិបាល នៅប៉ុន្មានខែចុងក្រោយនៃការប្រយុទ្ធ ដើម្បីកម្ចាត់ក្រុមឧទ្ទាមខ្លាតាមិល (Tamil Tiger) ដែលបានធ្វើសង្គ្រាម ដើម្បីឯករាជ្យ។

រដ្ឋាភិបាលស្រីលង្កាជាបន្តបន្ទាប់ បានប្រឆាំងនឹងការអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ ដែលគាំទ្រដោយអន្តរជាតិ ចំពោះការរំលោភសិទ្ធិដ៏គួរឲ្យតក់ស្លុត ខណៈដែលការសម្លាប់ដ៏លេចធ្លោជាច្រើនករណីលើជនស៊ីវិល នៅតែមិនទាន់ដោះស្រាយបាន។

លោក Turk បាននិយាយថា បច្ចុប្បន្ន ប្រទេសស្រីលង្កាកំពុងជាប់ក្នុង «បញ្ហានិទណ្ឌភាព» ខណៈដែលប្រទេសនេះ បានងើបចេញពីការដួលរលំសេដ្ឋកិច្ចនៅឆ្នាំ២០២២។

លោកបានលើកឡើងថា៖ «វាគឺជាការសំខាន់ណាស់ ក្នុងការផ្ដន្ទាទោសជនល្មើសដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត។ ការធ្វើបែបនេះ គឺមានសារៈសំខាន់ សម្រាប់អំពើយុត្តិធម៌ មានសារៈសំខាន់ សម្រាប់ការរារាំងទប់ស្កាត់ មានសារៈសំខាន់ សម្រាប់ជនរងគ្រោះដែលបានទទួលរងការឈឺចាប់ និងការបាត់បង់ដែលមិនអាចនឹកស្មានដល់ ហើយនិងមានសារៈសំខាន់ សម្រាប់អនាគតរបស់ប្រទេស»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm