អគ្គលេខាធិការអង្គការណាតូលោក Mark Rutte មានជំនឿចិត្តថា សម្ព័ន្ធមិត្តយោធាមួយនេះ នឹងឯកភាពគ្នាបង្កើនគោលដៅថ្លៃការពារជាតិរបស់ពួកគេដល់ ៥ភាគរយនៅថ្ងៃពុធនេះ អំឡុងកិច្ចប្រជុំកំពូលក្រុងឡាអេ បើទោះបីជាមានការជំទាស់ពីសមាជិកមួយចំនួនក៏ដោយ ។
លោក Rutte និយាយថា លោកពុំព្រួយបារម្ភនោះឡើយចំពោះការរារាំងការផ្លាស់ប្តូរនេះរបស់អេស្ប៉ាញ ក្រោយពេលពួកគេប្រកាសថា វាគ្មានតម្រូវការសោះឡើយក្នុងការឈានដល់គោលដៅនោះ ។

ទីក្រុង Madrid និយាយថា ពួកគេអាចឈានដល់ការប្តេជ្ញាចិត្តយោធារបស់ខ្លួនចំពោះអង្គការណាតូ តាមរយៈការចំណាយតិច គឺជាទស្សនៈមួយដែលជំទាស់ដោយលោក Rutte ។
លោក Rutte ដែលជាអតីតនាយករដ្ឋមន្រ្តីហូឡង់ និយាយផងដែរថា ពួកយើងត្រូវថ្លែងអំណរគុណដល់លោក Donald Trump កាលដែលសមាជិកសម្ព័ន្ធមិត្តដំឡើងថ្លៃការពារបែបនេះ ។
លោកបន្តថា វាពិតជាល្អខ្លាំងណាស់ កាលដែលលោក Trumpចែករំលែកសារឯកជន ដែលលោកកោតសរសើរគាត់ និងអបអរសាទរគាត់ចំពោះវិធានការមិនរួញរានៅអ៊ីរ៉ង់ ។
ខណៈពេលនោះដែរ ក្រុមមន្រ្តីណាតូ សង្ឃឹមថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយនិងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅ នឹងមិនគ្របដណ្តប់លើការជួបជុំគ្នានេះឡើយ ដែលធ្វើម្ចាស់ផ្ទះដោយលោក Rutte នៅក្នុងទីក្រុងកំណើតរបស់លោក ៕
