ការខូចខាតដោយសង្រ្គាមសរុបរបស់អ៊ីស្រាអែល ដែលបានធ្វើលើអ៊ីរ៉ង់ រួមមានការសម្លាប់អ្នកវិទ្យាសាស្ត្រយ៉ាងតិច ១៤នាក់ ជាការវាយប្រហារមិនធ្លាប់មានពីមុនមកលើក្រុមប្រាជ្ញនៅពីក្រោយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអ្នកជំនាញខាងក្រៅនិយាយថា គ្រាន់តែអាចពន្យារពេលដំណើរការប៉ុណ្ណោះ មិនអាចបញ្ឈប់កម្មវិធីនេះបានទេ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AP ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសបារាំង បាននិយាយថា ការសម្លាប់នេះ នឹងធ្វើឲ្យអ៊ីរ៉ង់ស្ទើរតែមិនអាចផលិតអាវុធពីហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងសម្ភារៈដែលអាចរួចផុតពីការវាយប្រហារតាមអាកាសជិតពីរសប្តាហ៍របស់អ៊ីស្រាអែល និងគ្រាប់បែកខួងទម្លុះដីជាច្រើនគ្រាប់ ដែលទម្លាក់ដោយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរបស់សហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត Joshua Zarka បាននិយាយថា៖«ការពិតដែលថា ក្រុមទាំងមូលលែងមាន គឺការបោះបង់ចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរដែលបានបង្កើតឡើងរយៈពេលជាច្រើនឆ្នាំមកហើយនោះ»។
ប៉ុន្តែអ្នកវិភាគនុយក្លេអ៊ែរនិយាយថា អ៊ីរ៉ង់មានអ្នកវិទ្យាសាស្ត្រផ្សេងទៀត ដែលអាចជំនួសតំណែងរបស់ពួកគេបាន។ រដ្ឋាភិបាលអ៊ឺរ៉ុប និយាយថា មានតែកម្លាំងយោធា មិនអាចលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានទេ ដែលនេះគឺជាមូលហេតុ ពួកគេចង់ឲ្យមានការចរចារកដំណោះស្រាយ ដើម្បីបញ្ចប់ការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
