ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសបារាំង និងដៃគូអឺរ៉ុបរបស់ខ្លួន នៅតែត្រៀមខ្លួន ដើម្បីដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ឡើងវិញ ប្រសិនបើកិច្ចព្រមព្រៀងមួយស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មិនត្រូវបានសម្រេច ក្នុងពេលឆាប់ៗនេះ។

លោក Jerome Bonnnnafont បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយយោងទៅលើការផុតកំណត់នៅខែតុលានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ថា៖«ពេលវេលា គឺជិតអស់ហើយ»។
លោកបានបន្ថែមថា៖«យើងរំពឹងថា អ៊ីរ៉ង់នឹងត្រឡប់ទៅកិច្ចចរចា ដោយមិនពន្យារពេល ដើម្បីសម្រេចបាននូវដំណោះស្រាយការទូតដ៏រឹងមាំ ដែលអាចផ្ទៀងផ្ទាត់បាន និងយូរអង្វែង»។
លោក Bonnafont បាននិយាយថា ការចរចា គឺជាមធ្យោបាយតែមួយគត់ ដើម្បី «ធានាភាពមិនអាចទៅរួចនៃកម្មវិធីនុយក្លេអ៊ែរយោធាអ៊ីរ៉ង់» រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។
លោកបានព្រមានថា៖«ប្រទេសបារាំង និងដៃគូ E3 របស់ខ្លួន (អាល្លឺម៉ង់ និងចក្រភពអង់គ្លេស) នៅតែត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់អានុភាព ដែលបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ២២៣១ ដែលអាចដាក់ទណ្ឌកម្មឡើងវិញ ប្រសិនបើកិច្ចព្រមព្រៀងដែលអាចទទួលយកបាន មិនត្រូវបានឈានដល់ នៅរដូវក្តៅនេះ»។
