សារព័ត៌មានក្នុងស្រុក រាយការណ៍នៅថ្ងៃពុធនេះថា មនុស្ស ៣នាក់ បានស្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស ក្រោយអគ្គិភ័យឆាបឆេះរោងចក្រផលិតថង់ប្លាស្ទិកមួយកន្លែងនៅរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ។
អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ហើយជនរងគ្រោះទាំងអស់ គឺជាកម្មករបម្រើការនៅក្នុងរោងចក្រនេះ ។
អគ្គិភ័យនេះដែរ បានឆាបឆេះឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ ម៉ោងក្នុងស្រុក ថ្ងៃអង្គារ ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ១៦នាក់ បាននៅកន្លែងកើតហេតុ ដើម្បីព្យាយាមពន្លត់ភ្លើង និងចុះប្រតិបត្តិការជួយសង្រ្គោះ ។
កូនស្រីរបស់ស្រ្តីម្នាក់ដែលជានិយោជិកនៅក្នុងរោងចក្រនេះ និយាយថា មនុស្សសរុបប្រហែល ៣០-៣៥នាក់ បម្រើការនៅក្នុងរោងចក្រ ។
នាយករដ្ឋពន្លត់អគ្គិភ័យ បានរកឃើញសាកសពឆេះរោល ៣នាក់ពីកន្លែងកើតហេតុ អំឡុងពេលប្រតិបត្តិការរុករកក្រោយអគ្គិភ័យ ខណៈមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យនេះ ពុំទាន់ដឹងភ្លាមៗនោះទេ ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុឧស្សាហកម្មបានក្លាយជារឿងធម្មតាទៅហើយនៅឥណ្ឌា ហើយតែងតែដាក់ការស្តីបន្ទោសលើមនុស្សដែលបំពានបទដ្ឋានសុវត្ថិភាព ក៏ដូចជាកង្វះខាតការសង្កេតពីក្រុមមន្រ្តីរដ្ឋាភិបាល ៕
