អាមេរិកខាងត្បូង៖ សម្រាប់ពេលវេលាជាច្រើននៃឆ្នាំ២០២០ និងដើមឆ្នាំ២០២១ អាមេរិកខាងត្បូងគឺស្ថិតនៅចំណុចសូន្យក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ជាសកល។ កាលនោះកម្រិតអុកស៊ីសែនបានថយចុះក្នុងប្រទេសប៉េរូ អ្នកជីកផ្នូរបានធ្វើការចាប់ពីព្រឹករហូតដល់យប់នៅទីក្រុងសៅប៉ូឡូ។

ប៉ុន្តែឥឡូវនេះ អាមេរិកខាងត្បូងគឺជាតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលប្រមូលបានពីគម្រោងនៃគេហទំព័រ 'Our World in Data'។ ជាង ៦៣% នៃចំនួនប្រជាជននៅអាមេរិកខាងត្បូងឥឡូវនេះត្រូវបានចាក់វាក់សាំងពេញលេញ ជាភាគរយខ្ពស់ជាងនៅតំបន់អឺរ៉ុប។ ខណៈពេលដែលកាលពីឆ្នាំមុន ប្រេស៊ីលបានមើលឃើញចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់កម្រិតខ្ពស់បំផុតទី២ នៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្នបានធ្វើឱ្យអត្រាឆ្លង និងការស្លាប់ធ្លាក់ចុះ។
អ្នកជំនាញខាងជំងឺឆ្លងលោក Roberto Medronho បាននិយាយថា ទោះបីជាប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro គឺជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំដែលនិយាយខ្លាំងៗ ប្រឆាំងនឹងវ៉ាក់សាំងនៅក្នុងប្រទេសប្រេស៊ីលក៏ដោយ ក៏ប្រជាជនប្រេស៊ីលត្រូវបានគេប្រើរួចហើយសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជាច្រើន ហើយកំពុងត្រូវបានចាក់វ៉ាក់សាំងយ៉ាងច្រើនទៀតផង៕
អត្ថបទ៖ សុខមាន