ក្រុមសកម្មជនគាំទ្រប៉ាឡេស្ទីន បានជួបជុំគ្នានៅក្នុងរដ្ឋធានីញូវដែល្លី និងបានតវ៉ាប្រឆំាងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។
បាតុករដែលរួមទាំងសាស្រ្តាចារ្យ និងនិស្សិត បានបង្ហាញការឈឺចាប់របស់ពួកគេចំពោះការមិនអាចរកបានគ្រឿងផ្គត់ផ្គង់មូលដ្ឋាន រួមទាំងអាហារ ទឹក និងទីជម្រកសម្រាប់ជនប៉ាឡេស្ទីន ។
លោក Telha Mannan គឺជាសកម្មជនមួយរូបមកពីអង្គការនិស្សិតអ៊ិស្លាមឥណ្ឌា និយាយថា ពួកយើងជួបជុំគ្នានៅទីនេះ ដើម្បីប្រឆាំងអំពើប្រល័យពូជសាសន៍ដែលកំពុងកើតឡើងនៅតំបន់ហ្កាហ្សា ដោយសារតែអ៊ីស្រាអែល ។
លោកបន្តថា ពួកយើងចង់ឲ្យអំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីនមួយនេះបញ្ចប់ ។ អ៊ីស្រាអែលគួរតែផ្តល់ចម្លើយ ។ មនុស្សជាង ៥ម៉ឺននាក់ ត្រូវបានធ្វើឃាត កុមារត្រូវបានសម្លាប់ ស្រ្តីត្រូវបានសម្លាប់ ។ ពួកយើងចង់ឲ្យរដ្ឋាភិបាលឥណ្ឌាប្រកាន់គោលជំហររឹងមាំប្រឆាំងអ៊ីស្រាអែលផងដែរ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលនៅហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៥៥.០០០នាក់ និងមនុស្សស្ទើទាំងអស់នៅក្នុងដែនដីមួយនេះ បានជម្លៀសខ្លួន ហើយនិងបណ្តាលឲ្យមានវិបត្តិស្រេកឃ្លានធ្ងន់ធ្ងរ ៕
