បាល់ទាត់៖ ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានបញ្ជាក់ថា កីឡាករពីរនាក់របស់ខ្លួនត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន Covid-19 ដែលរួមមាន Dani Alves និង Clement Lenglet។ កីឡាករទាំង ២រូបនៅពេលនេះត្រូវអនុវត្តតាមវិធានសុខាភិបាលធ្វើចត្តាឡីស័កព្យាបាលដាច់ដោយឡែក ដែលមានន័យថាកីឡាករទាំងពីរនឹងអវត្តមានពីការប្រកួតរបស់ Barcelona នៅដើមឆ្នាំថ្មីខាងមុខ។
ក្រុមរបស់លោក Xavi Hernandez នឹងត្រូវទទួលភ្ញៀវ Real Mallorca នៅថ្ងៃទី២ ខែមករាខាងមុខ មុននឹងជួបជាមួយ Linares Deportivo វគ្គ ៣២ក្រុមចុងក្រោយ Copa del Rey បីថ្ងៃបន្ទាប់។ សូមបញ្ជាក់ថា Clement Lenglet បានបង្ហាញខ្លួនសរុប ១៣ប្រកួតហើយឱ្យ Barcelona រដូវកាលនេះ ខណៈ Dani Alves នៅមិនទាន់បង្ហាញខ្លួននៅឡើយតាំងពីផ្លាស់មកកាន់ Barcelona វិញ ពោលគឺកីឡាករប្រេស៊ីលរូបនេះនឹងអាចចូលលេងបាន នៅពេលទីផ្សារដោះដូរកីឡាករបើកនៅដើមខែមករាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ