វិមានក្រឹមឡាំង ដែលធ្វើអត្ថាធិប្បាយលើរបាយការណ៍ពីផែនការធ្វើរដ្ឋប្រហារមិនបានសម្រេច នៅក្នុងប្រទេសអាមេនី បានលើកឡើងថា ខ្លួនចង់ឲ្យនីតីរដ្ឋត្រូវបានគោរពនៅក្នុងប្រទេសតំបន់កូកាសភាគខាងត្បូងមួយនេះ ប៉ុន្តែថា ហេតុការណ៍ នៅទីនោះ គឺជាបញ្ហាផ្ទៃក្នុងរបស់ទីក្រុង Yerevan។
គួរបញ្ជាក់ថា អាជ្ញាធរអាមេនី នៅថ្ងៃពុធ (ទី២៥ ខែមិថុនា)នេះ បានចាប់ខ្លួនអាចារ្យខាងសាសនាកាតូលិកដ៏លេចធ្លោម្នាក់ដែលបានដឹកនាំការតវ៉ា កាលពីឆ្នាំមុន ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Nikol Pashinyan ហើយបានចោទប្រកាន់រូបលោកថា បានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។
អាមេនី គឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់រុស្ស៊ី ហើយជាដៃគូជិតស្និទ្ធជាប្រពៃណី តែទំនាក់ទំនងទ្វេភាគី មានភាពរកាំរកូសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែទីក្រុង Yerevan កាន់តែកៀកជាមួយលោកខាងលិច។
ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បាននិយាយដែរថា រុស្ស៊ីសង្ឃឹមថា នឹងមិនមានការកើនឡើងជាថ្មីនូវភាពតានតឹង រវាងអាមេនី និងអាស៊ែបៃហ្សង់ ខណៈដែលភាគីទាំង២ ជិតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព៕