សារព័ត៌មានរ៉យទ័រ បានរាយការណ៍ ដោយដកស្រង់សម្តីរបស់អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារនេះថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកឱកាសសម្រាប់ការដោះស្រាយការទូតនូវបញ្ហាដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម។
លោក Grossi បានសង្កត់ធ្ងន់ថា ភាគីដែលចាប់អារម្មណ៍ មិនត្រូវខកខានឱកាសសម្រាប់ដំណោះស្រាយនយោបាយ ខណៈឱកាសមាន។ លោកក៏បានអំពាវនាវឲ្យមានការអត់ធ្មត់ ក្នុងវោហាសាស្ត្រ ដោយកត់សម្គាល់ថា ទោះបីជាពាក្យសម្តីខ្លាំងៗជៀសមិនរួច ក្នុងអំឡុងពេលសកម្មភាពយោធា ការផ្តោតយកចិត្តទុកដាក់ គួរតែបង្វែរទៅរកការទូតវិញ ទើបជាការប្រសើរ។
លោក Grossi ក៏បានសង្កត់ធ្ងន់ថា សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការកើនឡើងភាពតានតឹង។