នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីនៅទីក្រុងហ្កាហ្សា បានចូលរួមពិធីបុណ្យសពរបស់អ្នកកាសែតក្នុងស្រុកម្នាក់គឺលោក Mahmoud Abu Sharbi ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។
ខណៈពេលនោះដែរ ពលរដ្ឋហ្កាហ្សា បាននាំគ្នាលាចុងក្រោយផងដែរ ជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល រួមទាំងអ្នកដែលស្លាប់ ពេលព្យាយាមស្វែងរកជំនួយ ។
អ៊ីស្រាអែលតែងតែច្រានចោលគោលដៅលើក្រុមអ្នកសារព័ត៌មាន ហើយពួកគេនិយាយថា ខ្លួនបានចាត់វិធានការ ដើម្បីចៀសវាងការវាយប្រហារចំគោលដៅស៊ីវិល ។
សង្រ្គាមនៅតំបន់ហ្កាហ្សា បានធ្វើឲ្យអ៊ីស្រាអែលឃ្លាតឆ្ងាយពីប្រទេសដៃគូអន្តរជាតិជាច្រើន ដោយសារយុទ្ធនាការយោធារបស់ពួកគេ ។
អំឡុងរយៈពេល ១២ថ្ងៃនៃសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ជនប៉ាឡេស្ទីនជាង ៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាដោយយោធាអ៊ីស្រាអែល ក្នុងនោះមនុស្សយ៉ាងហោច ៣០នាក់ បានស្លាប់នៅថ្ងៃពុធនេះ ៕