មនុស្សជាច្រើននាក់ស្លាប់ ខណៈពលរដ្ឋកេនយ៉ា រាប់ពាន់នាក់សម្រុកតវ៉ាយ៉ាងហិង្សាទូទាំងប្រទេស

2025/06/26 04:11:54 pm        71

ប្រធានអង្គការលើកលែងទោសកេនយ៉ា បាននិយាយថា មនុស្សយ៉ាងតិច ១៦នាក់ បានស្លាប់ក្នុងអំឡុងបាតុកម្មយ៉ាងហិង្សាប្រឆាំងរដ្ឋាភិបាលទូទាំងប្រទេស នៅកេនយ៉ា កាលពីថ្ងៃពុធ (២៥ មិថុនា) ដែលភាគច្រើននៃជនរងគ្រោះត្រូវបានសម្លាប់ដោយនគរបាល រយៈពេលមួយឆ្នាំបន្ទាប់ពីបាតុកម្មដ៏បង្ហូរឈាមប្រឆាំងនឹងច្បាប់ពន្ធមួយ ដែលឈានដល់ការសម្រុកយ៉ាងកម្រោលចូលក្នុងសភា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសាក្សីរបស់សារព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រជាជនកេនយ៉ារាប់ពាន់នាក់ បានចេញដើរតាមដងផ្លូវដើម្បីរំលឹកដល់បាតុកម្មកាលពីឆ្នាំមុន ដែលក្នុងនោះមនុស្សជាង ៦០នាក់បានស្លាប់ ដោយនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកពួកគេនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី។

នាយកប្រតិបត្តិនៃអង្គការលើកលែងទោសកេនយ៉ា លោក Irungu Houghton បានប្រាប់រ៉យទ័រថា បាតុករខ្លះបានប៉ះទង្គិចជាមួយនគរបាល ហើយមនុស្ស ១៦នាក់ត្រូវបាន "ផ្ទៀងផ្ទាត់ថាបានស្លាប់" ដោយបន្ថែមថា តួលេខនេះត្រូវផ្ទៀងផ្ទាត់ដោយអង្គការឃ្លាំមើលសិទ្ធិសកល និងគណៈកម្មការសិទ្ធិមនុស្សជាតិកេនយ៉ា (KNCHR)។

អាជ្ញាធរត្រួតពិនិត្យនគរបាលឯករាជ្យ (IPOA) ដែលផ្តល់មូលនិធិដោយរដ្ឋ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាង ៦០នាក់ ត្រូវចាប់ខ្លួនអំឡុងពេលតវ៉ានោះ។ មន្ត្រីម្នាក់នៅមន្ទីរពេទ្យជាតិ Kenyatta ដ៏សំខាន់របស់រដ្ឋធានី បាននិយាយថា មន្ទីរពេទ្យនោះបានទទួលអ្នករបួសរាប់សិបនាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm