ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងពីលទ្ធភាពដែលសមភាគីរុស្ស៊ីលោក Vladimir Putin អាចនឹងលុកលុយប្រទេសផ្សេងទៀតបន្ទាប់ពីការវាយប្រហារពេញបន្ទុកលើអ៊ុយក្រែនក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលអង្គការណាតូនៅទីក្រុងឡាអេកាលពីថ្ងៃពុធសប្ដាហ៍នេះ។

នៅពេលសួរថាតើលោកបានចាត់ទុកលោក Putin ជាសត្រូវឬទេ ហើយលោកជឿថាមេដឹកនាំរុស្ស៊ីមានមហិច្ឆតាទឹកដីលើសពីអ៊ុយក្រែនទៀតដែរទេ លោក Trump បានឆ្លើយតបថាអាចទៅរួច។
លោក Trump ក៏បាននិយាយផងដែរថា លោក Putin បានទូរស័ព្ទមករូបលោកសុំខ្លួនជួយដោះស្រាយជម្លោះមជ្ឈិមបូព៌ានាពេលថ្មីៗនេះ និងដើរតួជាអ្នកសម្របសម្រួលរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។
នៅមុនអាណត្តិទីពីររបស់លោកក្នុងសេតវិមាន លោក Trump បានប្រកាសថាលោកនឹងចរចាបញ្ចប់ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោង ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូថាលោកត្រូវបានគេនិយាយបំផ្លើសទេ។
លោកបាននិយាយថាការចរចាគឺពិបាកជាងដែលនរណាម្នាក់បានគិត ហើយថា លោក Putin រឹតតែពិបាកនិយាយ។
លោក Trump ក៏បាននិយាយផងដែរថាលោកមានកិច្ចប្រជុំដ៏ល្អជាមួយប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskyy នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ៕


